ពិតជាគួរអោយសរសើរគាត់ណាស់!!! ទោះបីខ្លួនពិការ ប៉ុន្តែចិត្តវិញមិនពិការទេ ឃើញប្រជាពលរដ្ឋកំពុងលំបា ក ឆ្លៀតជួយលុយចំនួន…

~

ពិតជាគួរអោយសរសើរគាត់ណាស់!!! ទោះបីខ្លួនពិការ ប៉ុន្តែចិត្តវិញមិនពិការទេ ឃើញប្រជាពលរដ្ឋកំពុងលំបា ក ឆ្លៀតជួយលុយចំនួន…បងប្អូនច្បាស់ជាបានជ្រាបហើយថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាពេលនេះបានកំពុងតែមានការលិចលង់យ៉ាងខ្លាំងហេុតដូច្នេះហើយទើបមានពលរដ្ឋរាប់មុឺននាក់នៅទីក្រុងភ្នំពេញនិងនៅតាមបណ្តាខេត្តនាៗកំពុងតែជួបការលំបាកខ្លាំងផ្ទះសម្បែងត្រូវលិចទឹក សម្ភារៈមួយចំនួនត្រូវខូចខាតទាំងស្រុងដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ ។

~

យ៉ាងណាមិញក្រោយពេលឃើញប្រជាពលរដ្ឋកំពុងតែជួបការលំបាកដោយសារគ្រោះទឹកជំនន់នេះ ក្នុងនោះដែរឃើញថាមានសប្បុរសជនជាច្រើនបានផ្តល់ជំនួយជាថវិកាតាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅជួយដល់ប្រជាជនដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ផងដែរ ។

~

ជាក់ស្តែងនេះបើយោងទៅតាមការបង្ហោះរបស់លោក ពេជ្រ ស្រស់ នៅមុននេះបន្តិចបានបង្ហោះឲ្យដឹងថា ៖ « បងប្រុសឈ្មោះ ចៅ គីង្គក់ ពិការភាពពិតមែនប៉ុន្តែបេះដូងគាត់មិនពិការទេ គាត់បានឧបត្ថម្ភ២ម៉ឺនរៀលដើម្បីទិញស្បៀងដល់បងប្អូនត្រូវទឹកជន់លិច ខ្ញុំពិតជាមានមោទនភាព ចំពោះបេះដូងបងណាស់ ហើយខ្ញុំ នឹងឧបត្ថម្ភថវិកាជូនបងប្រុស20$វិញដើម្បីទុកទិញអាហារ។ បុណ្យកើតចេញពីការលះបង់និងចេតនាបរិសុទ្ធ » ៕

~


~