មិនធម្មតាមែន គួរអោយសរសើរណាស់!!! លោកស្រី ទ្រី ដាណា លីអង្ករ យកទៅចែកជូនបងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយផ្ទាល់ ធ្វើឲ្យគ្រប់គ្នាលាន់សរសើរថា…

~

មិនធម្មតាមែន គួរអោយសរសើរណាស់!!! លោកស្រី ទ្រី ដាណា លីអង្ករ យកទៅចែកជូនបងប្អូនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយផ្ទាល់ ធ្វើឲ្យគ្រប់គ្នាលាន់សរសើរថា…លោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ ដែលពុកម៉ែបងប្អូនជាច្រើនបានស្គាល់ លោកស្រី តាមរយៈបណ្តាញសង្គម ពិសេសគឺរឿង មនុស្សធម៏ គឺលោកស្រី ទទួលបានការគាំទ្រយ៉ាងខ្លាំង សម្បារណាស់ ព្រោះតែអំពើល្អរបស់លោក ស្រី បានធ្វើឲ្យមហាជនលោកពេញចិត្ត។

~

ដោយឡែកនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “ព្រឹកនេះចែកអំណោយរួចរាល់ហើយសម្រាប់ខណ្ឌព្រែកព្នៅសូមអរគុណលោកពូអភិបាលខណ្ឌដែលបានចូលរួមជាមួយនាងខ្ញុំហើយសូមអរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្រឡាញ់រូបនាងខ្ញុំនិងស្វាមី សរុបចំនួន 723 គ្រួសារ ក្នុងនោះមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកាក្នុងមួយគ្រួសារ 5 ម៉ឺនរៀល ដោយអំណោយនេះសរុបថវិកាចំនួន 32350$ សប្បាយចិត្តណាស់ក្រោយពេលឃើញស្នាមញញឹមរបស់ពួកគាត់”។

~

អ្វីដែលសំខាន់នៅពេលនេះ គឺបានឃើញលោកស្រី ទ្រី ដាណា ខិតខំប្រឹងយ៉ាងខ្លាំង មានទាំងលីអង្ករ លើកមី ជូនបងប្អូនដោយផ្ទាល់ តែម្តង ធ្វើឲ្យមានលាន់មាត់សរសើរគ្រប់គ្នា ថា អស្វារ្យមែន។ទន្ទឹមនឹងនេះ ក៏មានតែពាក្យអរគុណ ចំពោះទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលបានលះបង់ថវិការយ៉ាងច្រើន និងកំលាំងកាយចិត្ត ដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង៕

~


~