ចូលរួមត្រេកអរផង!!! សម្ដេច ហ៊ុន សែន សម្រេចបញ្ចុះតម្លៃប្រេងឱ្យលក់ក្នុងតម្លៃនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១តុលានេះ

~

ចូលរួមត្រេកអរផង!!! សម្ដេច ហ៊ុន សែន សម្រេចបញ្ចុះតម្លៃប្រេងឱ្យលក់ក្នុងតម្លៃនេះចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១តុលានេះ ។ ដោយប្រទេសកម្ពុជាទទួលរងឥទ្ធិពលព្យុះជាបន្ដបន្ទាប់ និងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនបង្គួរ ខេត្ដកណ្ដាលបានទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀង បានធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាលក្រុងខេត្ត ស្រុក ភូមិ នានាទូទាំងប្រទេស កំពុងតែលិចលង់ផ្ទះសម្បែងទ្រព្យសម្បិត្តិ ដំណាំ សត្វចិញ្ចឹម នឹងខ្វះខាត់ស្បៀងអាហារទៀតផង។

~

ស្របពេលមានអាសន្ន កងកម្លាំងអជ្ញាធរគ្រប់ជាន់ថ្នាក់ក៏កំពុងតែចុះជួយសង្គ្រោះទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ ដើម្បីចម្លៀសប្រជាពលរដ្ឋដែលរងគ្រោះនៅតំបន់លិចទឹកទៅរកទីទួលសុវត្ថិភាព។នៅថ្ងៃទី១៦ខែតុលានេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្តីជូនដំណឹងស្តីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ ដើម្បីជួយសម្រួលដល់ប្រជាជន និងមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។

~

ក្នុងនោះ សម្តេច ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្កម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លា/លីត្រ។ ដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈនេះនិងត្រូវអនុវត្ត ចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០២០និងចុះតម្លៃមក៣.០០០រៀល/លីត្រ សម្រាប់សាំងធម្មតា ២.៦០០រៀលសម្រាប់ប្រេងម៉ាសូត។ ប្រភព៖ ក្រសួងពាណិជ្ជកម្ម

~


~