ទាល់តែចា ប់បានចឹងបានដឹងថារួចក្រពើមែន!!! សត្វក្រពើមួយក្បាលទម្ងន់ជាង៣០គ.ក ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់ព្រែកកំពឹស ត្រូវចាប់បានហើយ (មានវីដេអូ)

~

ទាល់តែចា ប់បានចឹងបានដឹងថារួចក្រពើមែន!!! សត្វក្រពើមួយក្បាលទម្ងន់ជាង៣០គ.ក ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់ព្រែកកំពឹស ត្រូវចាប់បានហើយ (មានវីដេអូ)Breaking news ពីវិទ្យុABCកម្ពុជា 107.50FM ថ្ងៃទី១៧ ខែតុលា ឆ្នាំ2020 (វេលាម៉ោង ៦ និង៤៥នាទី) សត្វក្រពើមួយក្បាល ដែលបានរួចចេញពីកសិដ្ឋានមួយនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ ខណ:នេះអាជ្ញាធរចាប់បានហេីយ ។

~

គួររំលឹកផងដែរ នៅល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះថា សត្វក្រពើមួយក្បាល ទម្ងន់ជាង៣០គីឡូក្រាម បានរួចចេញពីកសិដ្ឋានមួយកន្លែង នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានថ្លែងប្រាប់អ្នកព័ត៌មានថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម

~

រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។ ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។

~


~





ទស្សនាវីដេអូទាំងអស់គ្នា៖