ធ្ងន់កហើយ!!! អភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត (មានវីដេអូ)

~

ធ្ងន់កហើយ!!! អភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការចំពោះតៃកុងឡាន ដែលដឹកនាំអ្នកដំណើរបរទេសពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនរង់ចាំលទ្ធផលធ្វើតេស្ត (មានវីដេអូ)ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា រាល់តៃកុងឡាន ដែលដឹកអ្នកដំណើរបរទេសចេញពីព្រលានយន្តហោះ ហើយទម្លាក់តាមផ្លូវ ដោយមិនដឹកទៅកាន់សណ្ឋាគារ ឬមណ្ឌលសុខភាព រង់ចាំលទ្ធផលធ្វើតេស្តរកមេរោគកូវី១៩ នឹងត្រូវចាត់វិធានការតាមច្បាប់តែម្តង។

~

ការចេញសារព្រមានរបស់ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ បានស្រាវជ្រាវឃើញថា មានតៃកុងឡានមួយចំនួន ដែលដឹកអ្នកដំណើរចេញពីព្រលានយន្តហោះ យកទៅដាក់នៅសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្ត២៤ម៉ោងនោះ បានលួចទម្លាក់អ្នកដំណើរបរទេសនៅតាមផ្លូវ ដោយមិនទាន់ដឹងលទ្ធផល ដែលនេះជាការអនុវត្តខុសអំពីវិធានការរបស់រាជរដ្ឋាភិបាល។

~

លោក ឃួង ស្រេង តាមរយៈអង្គភាពព័ត៌មាន Fresh News បានអំពាវនាវដល់តៃកុងឡានដឹកអ្នកដំណើរបរទេស ចេញពីព្រលានយន្តហោះទាំងអស់ បញ្ឈប់សកម្មភាពទម្លាក់អ្នកដំណើរបរទេស នៅតាមផ្លូវតទៅទៀត បើមិនដូច្នោះទេ នឹងចាត់វិធានការជាធរមាន ជាមួយគ្នានេះ។ លោកបានអំពាវនាវដល់អ្នកដំណើរទាំងអស់ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

~

តាមវិធានការដែលដាក់ចេញដោយក្រសួងសុខាភិបាល, ជនទាំងអស់ដែលបានមកដល់កម្ពុជា នឹងត្រូវយកសំណាកទៅពិនិត្យ នៅឯព្រលានយន្តហោះ ហើយលទ្ធផលនឹងបង្ហាញជូន នៅ២៤ម៉ោងក្រោយ។ ប្រសិនបើមានអ្នកដំណើរណាម្នាក់ ក្នុងចំណោមអ្នករួមដំណើរមានផ្ទុកមេរោគកូវី១៩ នោះអ្នករួមដំណើរផ្សេងទៀត នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីពិនិត្យជាថ្មី។សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែតុលានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៨៣នាក់ (ស្ត្រី៥៦នាក់ និងបុរស២២៦នាក់) ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសំរាកនៅមន្ទីរពេទ្យ៣នាក់៕

~










ទស្សនាវីដេអូទាំងអស់គ្នា៖