អូយ ហានិភ័យ ណាស់!!! យប់មិញចាប់បានមួយ ព្រឹកនេះចាប់បានក្រពើមួយទៀតហើយទម្ងន់៤០គ.ក ដែលរួចពីកសិដ្ឋានចិញ្ចឹមក្រពើ នៅសង្កាត់ព្រែកកំពឹស (មានវីដេអូ)

~

អូយ ហានិភ័យ ណាស់!!! យប់មិញចាប់បានមួយ ព្រឹកនេះចា ប់បានក្រពើមួយទៀតហើយទម្ងន់៤០គ.ក ដែលរួចពីកសិដ្ឋានចិញ្ចឹមក្រពើ នៅសង្កាត់ព្រែកកំពឹស (មានវីដេអូ)កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ មានក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។ ហើយកាលពីយប់មិញនេះ ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចា ប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ។

~

ចំណែកព្រឹកមិញនេះថ្ងៃទី ១៨ តុលា ២០២០ យោងតាមគណនីហ្វេសបុក Smey Yoxic បានឲ្យដឹងថា “ប្រុងប្រយ័ត្នមិនមែនរួច1ទេ….តាហានិភ័យចាប់បានឡាំឌួយ40kgមួយក្បាលទៀត ព្រឹកថ្ងៃទី18.10.20 ទីតាំង:ព្រែកកំពឹស”។ ដូចនេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន៕

~


~


~



ទស្សនាវីដេអូទាំងអស់គ្នា៖