ហួសចិត្ត!!! ទើបចេញពីគុកថ្មីៗ ស្មានកែខ្លះហើយ មកសុំវត្ដលោកអាស្រ័យនៅបាន២ថ្ងៃលួចលុយចប្ច័យកឋិន…

~

ហួសចិត្ត!!! ទើបចេញពីគុកថ្មីៗ ស្មានកែខ្លះហើយ មកសុំវត្ដលោកអាស្រ័យនៅបាន២ថ្ងៃលួចលុយចប្ច័យកឋិន…សៀមរាប ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីចោរម្នាក់ដែលទើបតែចេញពីគុក រួចមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្តបាន២ថ្ងៃ បែរជាបែកគំនិតហ៊ានលួចធុងហិបដាក់លុយហែកឋិន តែត្រូវព្រះសង្ឃឃើញទាន់លុះសមត្ថកិច្ចហ៊ុមព័ទ្ធជុំវិញព្រះវិហារ ជនសង្ស័យក៏រត់ឡើងទៅពួននៅលើដំបូលសាលាឆាន់

~

ក៏បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីនាវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចបរិវេណវត្តអារាមរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។សេចក្តីរាយបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យជាចោរជើងឆៅម្នាក់ ដែលទើបតែចេញពីគុកថ្មីៗ

~

រួចមកសុំព្រះសង្ឃស្នាក់នៅក្នុងវត្តរាជបូណ៌បាន២ថ្ងៃ បែរជាហ៊ានលួចធុងហិបដាក់លុយដែលជាលុយហែកឋិនទាន ដែលទើបតែពុទ្ធបរិស័ទបាននាំគ្នាមកចូលបុណ្យ ។ប្រភពដដែលបន្តថា ខណៈពេលជនសង្ស័យជាចោររូបនេះកំពុងតែធ្វើសកម្មភាពនោះ ក៏ត្រូវព្រះសង្ឃក្នុងវត្តឃើញទាន់ជនសង្ស័យកំពុងតែគាស់ធុងហិបដាក់លុយ ពេលនោះព្រះសង្ឃក្នុងវត្តក៏ខលប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។ប្រភពដដែលបន្តទៀតថា លុះមួយសន្ទុះក្រោយ សមត្ថកិច្ចក៏បានមកដល់ ហើយក៏នាំគ្នាហ៊ុមព័ទ្ធជុំវិញព្រះវិហារ ស្រពពេលឃើញដូច្នេះ

~

ជនសង្ស័យក៏បានរត់ឡើងទៅពួននៅលើដំបូលសាលាឆាន់ដែលមានកំពស់ប្រហែលជាង៧ម៉ែត្រ ស្រាប់តែនៅមិនសុខៗ ជនសង្ស័យរូបនេះក៏លោតចុះមកដី សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតនោះ ។ប្រភពដដែលបន្តថា ស្រពពេលដែលជនសង្ស័យលោតចុះមកដីនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់តែម្តង រួចនាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បចាត់ការតាមនីតិវិធី ៕

~