រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក!!! ស្វាមីបានបង្ហោះសារនិយាយទៅកាន់វិញ្ញាណក្ខន្ធភរិយា ដែលបានទទួលមរ ណភាព ដោយសារជិះម៉ូតូធ្លាក់រណ្ដៅធ្វើលូ ពេលមេឃកំពុងភ្លៀងខ្លាំង ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់

~

រំជួលចិត្តស្ទើរស្រក់ទឹកភ្នែក!!! ស្វាមីបានបង្ហោះសារនិយាយទៅកាន់វិញ្ញាណក្ខន្ធភរិយា ដែលបានទទួលមរ ណភាព ដោយសារជិះម៉ូតូធ្លា ក់រណ្ដៅធ្វើលូ ពេលមេឃកំពុងភ្លៀងខ្លាំង ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់ ។ ប្រិយមិត្តមួយចំនួនប្រាកដជាបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹង ក រ ណី គ្រោះ ថ្នាក់ ចរាចរណ៍មួយកាលពីប៉ុន្មានថ្ងៃមុននេះ ដែលស្រ្តីម្នាក់បានស្លា ប់ បា ត់ប ង់ជីវិត

~

ដោយសារជិះម៉ូតូធ្លាក់រណ្ដៅធ្វើលូពេលមេឃកំពុងភ្លៀងខ្លាំង ហេតុការណ៍ដ៏ រ ន្ធ ត់ នេះបានកេីតឡេីងនៅវេលាម៉ោងប្រមាណ ១៨និង១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ តាមផ្លូវ ៥៣ bt កែង ៨៧ bt ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

~

ស្រ្តីរង គ្រោះមានឈ្មោះ ជា រដ្ឋា អាយុ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅស្រុកពាមរ ខេត្តព្រៃវែង។ ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ កាលពីម្សិលមិញនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ស្វាមីរបស់ ស ព ស្រ្តីរង គ្រោះ ខាងលេី ដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌិន រដ្ឋាវី បានបង្ហោះសារនិយាយទៅកាន់វិញ្ញាណក្ខន្ធភរិយាថា៖

~

«ហេតុអ្វីអូនចាកចេញពីជីវិតបងនិងកូន សូម្បីពាក្យលាមួយម៉ាត់ក៏គ្មាន អូនទៅបានសុខហើយតែជីវិតបងទទេស្អាតគ្មានសល់អ្វីទៀតទេ។ សូមអោយអូនទៅបានសុខកុំបារម្ភពីកូនយើង បងតស៊ូប្រើជីវិតដែលសេះសល់មួយនេះដើម្បីកូនយើងណាអូន បើជាតិក្រោយមានពិតបងសូមធ្វើជាប្ដីប្រពន្ធនិងអូនទៀត»។

~