ហួសចិត្ត អត់ខ្លាចអានីភ័យទេ? នារីរូបស្រស់ម្នាក់ សេនរូបក្ដៅសាច់ ឆាតហៅប្ដីគេទៅក្រៅ ត្រូវប្រពន្ធតាមទាន់បង្ហោះសារដាក់ឲ្យម៉ាឆ្ងាញ់

~

ហួសចិត្ត អត់ខ្លាចអានីភ័យទេ? នារីរូបស្រស់ម្នាក់ សេនរូបក្ដៅសាច់ ឆាតហៅប្ដីគេទៅក្រៅ ត្រូវប្រពន្ធតាមទាន់បង្ហោះសារដាក់ឲ្យម៉ាឆ្ងាញ់ ។ ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាបច្បាស់ពីនារីម្នាក់នេះហើយ ដែលប្រហែលជា២ខែមុន ត្រូវបានបុរសម្នាក់ ដែលជាបងប្រុសរបស់ប្រពន្ធបានតាមទាន់នាងក្នុងខណៈពេលដែលនារីរូបស្រស់នោះកំពុងតែនៅក្នុងបន្ទប់គេង២នាក់ ប្ដីរបស់គេ

~

ដោយភា្លមៗនោះបងប្រុសរបស់ខាងប្រពន្ធបានស្រែកជេរទៅបុរសជាប្ដី ក៏ដូចជាស្រីស្អាតដែលបានដេកជាមួយប្ដីគេ យ៉ាងធ្ងន់ធ្ងរតែម្ដង ក៏ដូចជាឃាត់ខ្លួននាងរង់ចាំនារីជាប្រពន្ធមកដល់កន្លែងកើតហេតុ។

~

ស្រាប់តែមុននេះបន្តិចមាននារីម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Keo បានបង្ហោះឆាតមួយចំនួនដែលទាក់ទងនឹងនារីខាងលើ ដែលនាងបានឆាតទៅរកប្ដីគេហៅទៅក្រៅជាមួយ ហើយនេះគឺជាលើកទី២ហើយ ដែលប្រពន្ធគេតាមទាន់បែបនេះ។

~

ជាក់ស្ដែងនៅក្នុងការបង្ហោះសារនៅលើហ្វេសប៊ុកជាសាធារណៈនោះម្ចាស់គណនីផ្ទាល់បានសរសេររៀបរាប់ថា៖«ធ្លាប់តែឃើញគេផុស ពេលនេះដល់ពេលគេនឹកប្តីខ្ញុំហើយ បងប្អូនស្រីៗគ្នាយើង ធីមប្រពន្ធដើមមើលថែរក្សាប្តីអោយបានល្អណា ប្រយ័ត្នគេហៅទៅ BM អញអើយអញ ថាបើបានប្តីធ្វើសំណង់វាពិបាករឿងលុយកាក់ ដល់បានប្តីលក់ឡាន ពិបាករឿងស្រីៗចង់បង់រំលស់ឡាន ហើយហៅចេញក្រៅនឹងម៉ងខ្លាំងត្រង់ រូបឈុតដេក មួកពេទ្យអីណាណីហ៎ ជួយជេអោយផង ព្រោះខ្ញុំមិនសូវចេះជេទេ»។

~

ពាក់ព័ន្ធនឹងករណីនេះយើងសង្កេតឃើញថា នារីដែលឆាតហៅញ៉ែញ៉ងហៅប្ដីគេទៅក្រៅនោះ នៅពុំទាន់មានប្រតិកម្មចំពោះការផុសរបស់នារីជាប្រពន្ធ បើមានព័ត៌មានយ៉ាងណាទៀតនោះយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕

~