ពិតជាភ្ញាក់ផ្អើលណាស់!!! ធ្លាប់តែឃើញកំពូលតារាជើងចាស់ Sammo Hung ឬ ខ្មែរយើងហៅអាម៉ាប់ ធាត់ដូចជ្រូកតែប្រែជាស្គមមើលសឹងមិនស្គាល់

~

ពិតជាភ្ញាក់ផ្អើលណាស់!!! ធ្លាប់តែឃើញកំពូលតារាជើងចាស់ Sammo Hung ឬ ខ្មែរយើងហៅអាម៉ាប់ ធាត់ដូចជ្រូកតែប្រែជាស្គមមើលសឹងមិនស្គាល់ ។ តារាសម្តែងហុងកុង Sammo Hung រហស្សនាម “អាម៉ាប់” មើលលែងចង់ស្គាល់នៅក្នុងរូបថតថ្មីៗនេះ ក្រោយស្រកទម្ង​ ន់យ៉ាងច្រើន។ ក្នុងរូបថតដែលបញ្ចេញដោយតារាចម្រៀងហុងកុង Alan Tam អាម៉ាប់អាយុ ៦៨ ឆ្នាំ

~

មើលទៅស្គ មប្លែ កខ្លាំង។ក្នុងផុសលើបណ្តាញសង្គម Weibo កាលពីថ្ងៃទី២៥ឧសភា លោក Alan Tam បានបង្ហោះរូបភាពនៃការជួបជុំបាយថ្ងៃត្រង់ជាមួយ Sammo ហុងនិងមិត្តដទៃទៀត ហើយសរសេរថា “បងធំ Sammo ចម្អិនម្ហូបបីបួនមុខ ហើយវាឆ្ងាញ់ខ្លាំងណាស់”។រូបរាងថ្មីរបស់ Sammo គឺខុសគ្នាឆ្ងាយពីរូបរាងធាត់ដ៏ល្បីល្បាញរាប់ទសវត្សរ៍របស់គាត់ ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាខ្លាំង។

~

យោងតាមរបាយការណ៍នានា ពួកគេភាគច្រើនចោទសួរថាគាត់ស្រកប៉ុន្មានគីឡូ ប៉ុន្តែអ្នកខ្លះបារម្ភខ្លាចថាគាត់កំពុងឈឺ។ ពេលនៅធាត់ខ្លាំង Sammo មានទម្ងន់ ១១៥ គីឡូក្រាម។ឆ្លើយតបទៅនឹងការបារម្ភនេះ កូនស្រីប្រសារបស់ Sammo បានបញ្ជាក់ទៅប្រព័ន្ធផ្សព្វផ្សាយតាមរយៈសារទូរស័ព្ទថា Sammo មានសុខភាពល្អធម្មតា ហើយការស្រកទម្ងន់ខ្លាំងបែបនេះគឺមកពីគាត់ទទួលទានអាហារសុខភាពនិងហាត់ប្រាណ៕

~


~