ឃើញពាក់ម៉ាស់តិចអត់ស្គាល់អីទៅ!!! កម្រឃើញ Love Riya រំជួលចិត្ត ឡើងស្រក់ទឹកភ្នែកបែបនេះណាស់ ពេលចុះចែកអំណោយជូនចាស់ជរា និងអ្នកពិកា ថែមទំាងប្រាប់ថា…(មានវីដេអូ)

~

ឃើញពាក់ម៉ាស់តិចអត់ស្គាល់អីទៅ!!! កម្រឃើញ Love Riya រំជួលចិត្ត ឡើងស្រក់ទឹកភ្នែកបែបនេះណាស់ ពេលចុះចែកអំណោយជូនចាស់ជរា និងអ្នកពិកា ថែមទំាងប្រាប់ថា…(មានវីដេអូ)នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ Love Riya និងលោក សូនី បានធ្វើដំណើររួមគ្នាមួយ ធ្វើកិច្ចការមនុស្សធម៌ ជូនពលរដ្ឋដែលខ្វះខាតនៅក្នុងខេត្តកំពង់ចាម។

~

Riya បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពីសកម្មភាពរបស់ខ្លួន ហើយបញ្ជាក់ថា “ព្រឹកថ្ងៃចន្ទ័ ទី១៦ ខែវិច្ឆកា នាងខ្ញុំLove Riya បានចុះទៅចែកអំណោយជូនដល់លោកយាយចាស់ជរា ម្នាក់នៅ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានជាគ្រឿងឧបភោគ បរិភោគ និងថវិកាបន្តិចបន្តួចដើម្បីជួយសម្រាលដល់ជីវភាពរស់នៅបានធូរស្រាលខ្លះ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា”។

~

នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ Riya បានបន្តដំណើរទៅចែកអំណោយជូនគ្រួសារមួយទៀត ហើយប្រាប់បន្ថែម ទំាងអារម្មណ៍រំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកថា ៖“បន្ទាប់ពីចែកអំណោយជូនលោកយាយរួចមក នាងខ្ញុំក៏បានបំពេញកាតព្វកិច្ច ចុះទៅចែក ក្នុងភូមិខាងលើដដែល ដោយបងប្រុស និងបងស្រីទាំងពីរ អ្នកពិកា ស្វិតដៃជើង

~

នាងខ្ញុំមានចិត្តអាណិតអាសូរក្រៃលែង រូបទាំងនេះ នាងខ្ញុំpost គ្រាន់តែចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាអោយចេះចែករំលែកគ្នា ចេះជួយគ្នាទៅវិញទៅមក គ្មានការរើសអើង សូមអរគុណ”។ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

~

ដូចនេះ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖