ប្រពៃណាស់!!! បុរសម្នាក់នេះហើយដែលបានកែប្រែវាសនារបស់ក្មេងស្រី យ៉ង ស្រីនីត ១៨០ ដឺក្រេ តាមរយៈ ..(មានវិដេអូ)

~

ប្រពៃណាស់!!! បុរសម្នាក់នេះហើយដែលបានកែប្រែវាសនារបស់ក្មេងស្រី យ៉ង ស្រីនីត ១៨០ ដឺក្រេ តាមរយៈ ..(មានវិដេអូ)ភ្នំពេញ ៖ ពិតណាស់នាពេលនេះមានមហាជនជាច្រើនបានកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងស្រី យ៉ង ស្រីនីត ដែលរស់នៅ ភូមិភាគឦសាន នៅក្នុងខេត្តមណ្ឌលគីរី ក្មេងស្រី យ៉ង ស្រីនីត ជាក្មេងស្រីម្នាក់មានការតស៊ូរព្យាយាមខ្លាំង ព្រោះក្រុមគ្រួសារមានជីវភាពក្រីក្រពេកទើបប្អូនស្រីត្រូវដើរលក់របស់របរបន្តិចបន្តួចយកលុយមកជួយសម្រាលក្នុងការចាយវាយប្រចាំថ្ងៃ ។

~

ទោះបីជាឆ្លងកាត់ជីវិតតស៊ូរជាច្រើនមកក៏ដោយប៉ុន្តែក្មេងស្រី យ៉ង ស្រីនីត មានក្តីស្រមៃមួយចំនួនដែលធ្វើឲ្យគ្រប់គ្នាអាចភ្ញាក់ផ្អើលបាន គឺស្រី នីត ចង់ក្លាយអ្នកគ្រូបង្រៀននឹងជាសិល្បការិនីម្នាក់ ព្រោះនាងគិតថាប្រសិនបើក្តីស្រមៃបានក្លាយជាការពិត ក្រុមគ្រួសាររបស់ខ្លួនច្បាស់ជាលែងរស់នៅក្នុងភាពលំបាកអត់ឃ្លានដូចសព្វថ្ងៃនេះទៀតហើយ ។យ៉ាងណាមិញ ពេលនេះឃើញថា ក្មេងស្រី យ៉ង ស្រីនីត កំពុងតែបោះជំហានបន្តិចម្តងៗទៅកាន់ក្តីស្រមៃរបស់ខ្លួនហើយ ព្រោះពេលនេះ ស្រី នីត កំពុងតែមានការជួយជ្រោមជ្រែងជាច្រើនពីសំណាក់

~

សប្បុរសជននិងតារាល្បីមួយចំនួន ដូចជាតារាកំប្លែង នាយ ពែក មី ជាដើម និងលោក ឧកញ៉ា ស្រី ចាន់ថង ជាដើម។ ជាមួយគ្នានេះដែរខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាបានជ្រាបថា ស្រី នីត មានថ្ងៃនេះគឺដោយសារតែបុរសម្នាក់ហើយបុរសម្នាក់នោះមានឈ្មោះថា « ចៅមាណព Chavmeanup » ហេតុអ្វីបាននិយាយដូច្នេះ គឺបុរសម្នាក់នេះហើយដែលបានថតរូបរបស់ស្រី នីត ជាច្រើនសន្លឹករួចយកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុនគេបង្អស់ បន្ទាប់មកក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន និងមាន

~

អ្នកចែកចាយរូបថតទាំងនោះរហូតដល់រាប់សែននាក់ឯណ្ណោះ ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ចៅមាណព មិនត្រឹមតែបង្ហោះរូបថតរបស់ស្រី នីត ទេ គឺពេលនោះលោកក៏បានភ្ជាប់មកសារមួយនិងសារមួយចំនួនដែលមានអត្ថន័យបែបនេះថា ៖ « ស្នាមញញឹមនៃសេចក្ដីសង្ឃឹម របស់កុមារីម្នាក់នៅខេត្តមណ្ឌលគីរី ដែលចង់សិក្សាហេីយចង់ប្រែក្លាយអនាគតគ្រួសារ នឹងសំរេចបំណងប្រាថ្នាជា អ្នកគ្រូបង្រៀននឹងជាសិល្បការិនី ។ បន្ទាប់ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាងបានច្រៀងបទចំរៀងដែលនាងច្រៀងពិរោះអោយយេីង

~

ទាំងអស់គ្នាស្តាប់ បន្ទាប់ពីទស្សនារមណីដ្ឋានទឹកធ្លាក់ដាក់ដាំរួច » ។នេះគឺជារឿងមួយដែលធ្វើឲ្យលោក ចៅ មាណព មានមោទនភាពខ្លាំងណាស់លោកស្ទើរតែមិនជឿសោះថា ត្រឹមតែរូបថតរបស់លោកប៉ុន្មានសន្លឹកសោះអាចផ្លាស់ប្តូរជីវភាពនិងជីវិតរបស់ក្មេងស្រីជនបទម្នាក់ឲ្យមកមានពន្លឺភ្លឺចែងចាំងដូចគេដូចឯងបាន ហើយរឿងនេះពិតជាគួររំភើបខ្លាំងបំផុត ៕ នៅខាងក្រោមនេះមានវិដេអូដែលបង្ហាញពីជីវិតពិតរបស់ស្រី នីត សូមទស្សនាទាំងអស់គ្នា ៖

~


























ទស្សនាវីដេអូទាំងអស់គ្នា៖