ទំពាំងណាស្អុយកាត់បោះចោល!!! តោះមកស្គាល់ ជើងខ្លាំងអុកឡុកតាមពិធីបុណ្យផ្សេងៗ រហស្សនាម “អធិការគ្រឿន” និងបក្ខពួក ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់…..

~

ទំពាំងណាស្អុយកាត់បោះចោល!!! តោះមកស្គាល់ ជើងខ្លាំងអុកឡុកតាមពិធីបុណ្យផ្សេងៗ រហស្សនាម “អធិការគ្រឿន” និងបក្ខពួក ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់…..កំពង់ស្ពឺ ៖ ជនសង្ស័យឈ្មោះ ក្រេម គ្រឿន ដែលមានរហស្សនាមថា “អធិការ គ្រឿន” និងបក្ខពួកម្នាក់ ដែលជាក្រុមល្បីខាងប្រើអំពើហិង្សារ នៅតាមពិធីបុណ្យផ្សេងៗ ត្រូវបានកម្លាំង

~

ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ជនសង្ស័យមានឈ្មោះ ក្រេម គ្រឿន អាយុ១៩ឆ្នាំ ដែលមានរហស្សនាមថា «អធិការ គ្រឿន» និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក

~

អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។ជនសង្ស័យទាំង២នាក់ជាប់ចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

~

តុលាការយល់ឃើញថា ជនត្រូវចោទទាំង២នាក់ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬអាចចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះទើបតុលាការចេញដីកាចាប់ខ្លួនជនត្រូវចោទទាំង២នាក់តែម្តង ។

~

លោកអធិការគ្រឿន និងបក្ខពូកឈ្មោះ រុន ជីវ៉ាដែលជាក្រុមល្បីខាងប្រើអំពើហិង្សារ នៅតាមពិធីបុណ្យផ្សេងៗ ត្រូវបានកម្លាំងការិយាល័យព្រហ្មកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ ។ បច្ចុប្បន្នតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារលើជនត្រូវចោទទាំង២នាក់ នោះហើយ ៕ ប្រភព៖ Khmer Note

~