ពិតជាស្រស់ស្អាតណាស់!!! បុប្ផាភូមិភាគឦសានយ៉ង់ ស្រីនីត បង្ហាញខ្លួនដំបូងក្នុងឈុតបុរាណពិតជាស្រស់ស្អាតបែបនារីខ្មែរពិតៗ

~

ពិតជាស្រស់ស្អាតណាស់!!! បុប្ផាភូមិភាគឦសានយ៉ង់ ស្រីនីត បង្ហាញខ្លួនដំបូងក្នុងឈុតបុរាណពិតជាស្រស់ស្អាតបែបនារីខ្មែរពិតៗ ។ ក្មេងស្រី ដែលកំពុងតែឆ ក់យកបេះដូងមហាជន ឲ្យចាប់អារម្មណ៍ទៅលើនាងយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្មីៗកន្លងទៅនេះ នៅពេលនេះ ប្អូនស្រី នឹងត្រៀមខ្លួនជាស្រេចក្នុងការនាំយកនូវទេពកោសល្យរបស់ខ្លួន

~

បង្ហាញជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ យ៉ង់ ស្រីនីត ក្មេងស្រីដែលទើបតែទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានគេស្គាល់ពីទេពកោសល្យ នៃទឹកដមសម្លេងដ៏ពីរោះ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗ នឹងមកប្រកួតប្រជែងដណ្តើមយកជ័យលាភីលើសមត្ថភាពរបស់ខ្លួន។ស្រីនីតស្ថិតក្នុងវ័យ ១១ ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន

~

ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកឆាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។គួបផ្សំនឹងទេព

~

កោសល្យ ចេះច្រៀងតាំងពីកំណើត និងឱកាសដែលនាងត្រូវបានគេថតរូបផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកនោះ ស្រីនីតត្រូវបានគេស្គាល់ច្រើន និងជួយឧបត្ថម្ភពីសំណាក់សប្បុរសធម៌ជាច្រើន។ ជាមួយគ្នានេះដែរ មុននេះបន្តិចស្រីនីត បានបង្ហាញវត្តមាននៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីដែលទទួលបានការតុបតែងដោយសម្អាងការល្បីឈ្មោះ ប្រសិទ្ធសិរីសំអាងការ និងផាត់មុខដោយជាងផាត់មុខល្បីឈ្មោះ Sophek Nano ឃើញថាសម្រស់ប្អូនស្រីយ៉ង់ ស្រីនីតពិតជាស្រស់ស្អាតខ្លាំងមិនធម្មតាតែម្តង។

~