ចូលរួមអបអរសាទរផង!!! ស្ងាត់ៗ ពូឈីវ ភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់សោភាម្នាក់ ជាកូនអ្នកខេត្ត…

~

ចូលរួមអបអរសាទរផង!!! ស្ងាត់ៗ ពូឈីវ ភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់សោភាម្នាក់ ជាកូនអ្នកខេត្ត…ប្រិយមិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានទទួលដំណឹងថា លោក ឡា ពិសិដ្ឋ ដែលគ្រប់គ្នា បានហៅថា ពូឈីវ និងអ្នកគាំទ្រកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព ពិសេស គឺលោកបានបំពេញតួនាទី

~

ជាពលរដ្ឋបានយ៉ាងល្អ ដោយបានធ្វើការប្រមូលសម្រាម នៅតាមផ្លូវ ជានិច្ចកាល ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាក់ស្តែងនៅថ្ងៃទី២២ នេះ ស្រាប់តែទទួលបានដំណឹងល្អ ខណៈបុរសសង្ហារូបនេះ បានសម្រេចចិត្តភ្ជាប់ពាក្យហើយជាមួយអនាគតភរិយារបស់លោក ដែលជាកូនអ្នកខេត្តក្រចេះ

~

យ៉ាងស្រស់សោភា មានឈ្មោះថា ឃុត ពន្លក។ដំណឹងដ៏រំភើប និងរីករាយនេះ បានធ្វើឲ្យមហាជន ជាច្រើន មានការសាទរ យ៉ាងច្រើនកុះករ និងចូលរួមត្រេកអរ ជាមួយលោក ថែមទាំងមានការជូនពរយ៉ាងច្រើនកុះករថែមទៀតផង៕

~


~


~