ចូលរួមត្រេកអរផង!!! ទីបំផុត អ្នកទាំង០៨នាក់នៅស្រុកព្រៃឈរ ដែលពាក់ព័ន្ធនឹងអ្នករកឃេីញមានជំងឺកូវីដ១៩ តេស្តលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់

~

ចូលរួមត្រេកអរផង!!! ទីបំផុត អ្នកទាំង០៨នាក់នៅស្រុកព្រៃឈរ ដែលពាក់ព័ន្ធនឹងអ្នករកឃេីញមានជំងឺកូវីដ១៩ តេស្តលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់ ។ កំពង់ចាម៖ អ្នកទាំង០៨នាក់ ដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ នៅភូមិសេកយំឃុំព្រៃឈរស្រុកព្រៃឈរ ក្រោយពីពិនិត្យជាលើកទី១គឺលទ្ធផលអវិជ្ជមានទាំងអស់គ្នា។

~

ក្នុងនោះផងដែរ នៅថ្ងៃអង្គារ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ គណះអភិបាលស្រុកបានដឹកនាំប្រធានការិល័យសុខាភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ សហការជាមួយក្រុមគ្រូពេទ្យមកចុះយកសំណាក ពីប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន កូវិត១៩ និងបាញ់ថ្នាំសម្លាប់មេរោគ

~

នៅផ្ទះលោក កែវ ស៊ន នៅភូមិសេកយំឃុំព្រៃឈរ ស្រុកព្រៃឈរ។គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីអ្នកឆ្លងកូវីដ១៩ ចំនួន៦នាក់ ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានធ្វើដំណើរទៅលេងបងប្អូន នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកំពង់ចាម

~

បានឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ទាំង៦នាក់ បានធ្វើដំណើរទៅសាកសួរសុខទុក្ខបងប្អូនរបស់ពួកគេ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលដែលក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ មិនបានមកខេត្តកំពង់ចាមក្នុងពេលថ្មីៗ ឬនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នោះឡើយ។បន្ទាប់ពីទទួលបានព័ត៌មាន

~

ភ្លាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានចាត់វិធានការបន្ទាន់ឲ្យមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយរកឃើញចំនួន៨នាក់ និងយកពួកគាត់មកពិនិត្យ យកសំណាក និងបញ្ជូនអ្នកប៉ះពាល់ទាំង៨នាក់ ដែលមានការប្រឈមកម្រិតខ្ពស់ មកធ្វើចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម៕ ប្រភព៖BTV

~