ក្តៅៗ!!! មិននឹកស្មានសោះថា ខេត្តមួយរបស់ថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៥ ម៉ឺននាក់ ដោយ….

~

ក្តៅៗ!!! មិននឹកស្មានសោះថា ខេត្តមួយរបស់ថៃកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជិត ៥ ម៉ឺននាក់ ដោយ….បើយោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ខេត្ត Nakhon Si Thammarat ភាគខាងត្បូងនៃប្រទេសថៃ កំពុងរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានភ្លៀងធ្លាក់ចំនួន ៦ថ្ងៃ ជាប់ៗគ្នា។

~

បើតាមលោក Kraisorn Wisitwong ដែលជាអភិបាលខេត្តដ៏ធំរបស់ថៃមួយនេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន ៣៥១ ស្ថិតនៅក្នុងស្រុកចំនួន ១៥ ផ្សេងគ្នា ដែលក្នុងនោះវាបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ១៦ ៧០៩ គ្រួសារ ឬស្មើនឹងពលរដ្ឋសរុបចំនួន ៤៧ ៩៣៩ នាក់។ អភិបាលខេត្តរូបនេះបានបន្តថា មានផ្ទះចំនួន ៨ខ្នង

~

ត្រូវបានទឹកជំនន់បំផ្លាញខ្ទេចខ្ទីតែម្តង ហើយស្រែចំការរបស់ប្រជាពលរដ្ឋសរុបប្រមាណជា ៤៦៦ គីឡូម៉ែត្រការ៉េ ក៏ត្រូវបានបំផ្លាញដោយទឹកជំនន់ផងដែរ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះ គេនៅមិនទាន់រកឃើញតួលេខអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិមួយនេះនៅឡើយទេ ហើយបញ្ហាដែលគេកំពុងតែប្រឈមនៅពេលនេះគឺទឹកជំនន់នៅបន្តឡើងក្នុង

~

កម្រិតពី ៧០-១០០ សង់ទីម៉ែត្រ នៅលើផ្លូវថ្នល់ ដែលវាជាឧបសគ្គដ៏ធំមួយក្នុងការធ្វើដំណើរសម្រាប់ពលរដ្ឋទូទៅ និងអាជ្ញាធរដែលត្រូវចុះទៅជួយប្រជាពលរដ្ឋ។ ជាងនេះទៅទៀតខេត្តមួយនេះក៏ត្រូវប្រឈមនឹងបញ្ហាសំខាន់មួយទៀតផងដែរក្រោយពីទឹកស្រកអស់វិញ គឺការខ្វះខាតស្បៀងអាហារនិងបញ្ហាសេដ្ឋកិច្ច ព្រោះតែផលដំណាំស្រែចំការរបស់ពលរដ្ឋភាគច្រើនត្រូវបានទឹកជំនន់បំផ្លាញខ្ទេចខ្ទីអស់ហើយ៕

~