អ្នកនាង ទ្រីដាណា៖បំណងប្រាថ្នាប្អូន បងបានបំពេញហើយ រឿងបន្ទាប់ គឺប្អូនត្រូវតស៊ូជម្នះវាសនាដោយខ្លួនឯង(អានសារពេញខាងក្នុង)

នៅមុននេះបន្តិចថ្ងៃទី១០​ ខែឩសភា ឆ្នាំ២០២០ ថៅកែលក់ពេជ្រ ដែលមានចិត្តសប្បុរសធម៌ អ្នកនាង ទ្រីដាណាបានធ្វើការបង្ហោះសារលើទំព័រហ្វេបុករបស់គាត់ដោយរៀបរាប់ថា បំណងប្រាថ្នាប្អូន បងបានបំពេញហើយ  រឿងបន្ទាប់ គឺប្អូនត្រូវតស៊ូជម្នះវាសនាដោយខ្លួនឯង។

សរសើរត្រង់និយាយថា ពិកាតែដៃ តែចិត្ត គំនិត មិនពិកា មិនតូចចិត្តទេ ឱ្យតែមានជីវិត មានសង្ឃឹមហើយ  កាលមុន ដេញគោឱ្យគេ គ្រាន់បានលុយចិញ្ចឹមតា និងអ៊ំប្រុស ឥឡូវមានមុខរបរខ្លួនឯងហើយ ថាលក់ដាច់ទៀត។ ទិញថែមរហូត ហ្នឹងបានគេហៅថាចិត្តអ្នករកស៊ី។ ជូនពរ ឱ្យលក់ដាច់ៗ។