HBDកូនសំលាញ់ម៉ាក់!ម៉ាក់សូមទោសកូន ថ្ងៃកំណើតកូនគឺជាថ្ងៃដែរម៉ាក់នឹងប៉ាកូនត្រូវលែងលះគ្នា

កាលពីពេលថ្មីៗកន្លងទៅនេះបងស្រីម្នាក់មានគណនីហ្វេបុកឈ្មោះ មនុស្ស ស្រីឯកាបានធ្វើការបង្ហោះសារថ្ងៃខួបកំណើតកូនស្រីរបស់គាត់បែរជាចំថ្ងៃដែលគាត់នឹងស្វាមីគាត់លែងលះគ្នាទៅវិញ។ដោយការអាណិតអាសូរកូនទើបគាត់បង្ហោះសារថា HBDកូនសំលាញ់ម៉ាក់ ជូនពរអោយកូនមានសុខភាពល្អនឹងប្រាជ្ញាឈ្លាសវៃធំឡើងរៀនពូកែនឹងធ្វើជាក្មេងល្អ។

ម៉ាក់សូមទោសកូនថ្ងៃកំណើតកូនគឺជាថ្ងៃដែរម៉ាក់នឹងប៉ាកូនត្រូវលែងលះគ្នាគេសុខចិត្តទៅចោលយើងហើយគេថាគេឈប់ស្រលាញ់ម៉ាក់ហើយគេថាបន្តទៀតក៏គ្មានន័យម៉ាក់មិនអាចឃាត់ប៉ាកូនបានទេម៉ាក់ពិតជាសូមទោសពិតមែនដែរត្រូវអោយកូនកំព្រា តែម៉ាក់នឹងតស៊ូចិញ្ចឹមកូនអោយធំហើយរៀនអោយចប់មហាវិទ្យាល័យដូចកូនគេដែរមានប៉ាដែរ។សង្ឃឹមថាប៉ាកូននឹងមិនភ្លេចកូនទៅចុះ។

បងស្រីខាងលើគាត់ក៏បានបង្ហោះសារបន្ថែមថា ខ្ញុំចង់សួរថាខ្ញុំខុសអីទើបបង្ខំខ្ញុំអោយលែង? ហើយអ្នកនិយាយថាមិនបានស្រលាញ់ខ្ញុំដូចមុនទេតែអ្នកបែបជាផុសថាមកពីខ្ញុំមិនរស់នៅជាមួយអ្នកតែ៣នាក់ម្ដាយកូនតែសួរថាគ្រាន់ចឹងនាំខ្ញុំទៅលែងលះដែរចុះខ្ញុំសូមលោករស់នៅឆ្ងាយគ្នា១រយះសិនមិចមិនព្រមដាច់ខាតត្រូវលែងលះសួរអ្នកចង់១០០ដងហើយអ្នកនៅតែចង់លែងខ្ញុំទៀត។

ខ្ញុំគិតថាបើអ្នកព្រមរស់នៅឆ្ងាយ១រយះយើងអាចត្រូវគ្នាវិញតែអ្នកឆ្លើយថាមិនអាច​ អ្នកមិនខ្វល់ពីពាក្យអង្វរនឹងទឹកភ្នែកស្រីម្នាក់នេះទេ សួរថាឈឺចាប់ទេបើគេដាច់ខាតសុំយើងលែងចឹង ហើយរស់នៅជាមួយមនុស្សដែរមិនស្រលាញ់យើងតើអាចរស់នៅកើតទេបើគេមិនសូម្បីចង់លើកទូរសព្ទ័យើងផងពេលនេះ។