ផ្លាស់ប្ដូរ១៨០ដឺក្រ នារីរូបអាក្រក់ម្នាក់ត្រូវប្ដីស្លាប់ចោលតាំងពីអាយុ១៩ឆ្នាំ នឹងត្រូវគេមើលងាយថាជាស្រីមុខអាក្រក់ តែពេលនេះនាងប្ដូរហើយដោយសារតែ(មានរូបភាពច្រើន)

នារីជាជនជាតិវៀតណាមម្នាក់មានឈ្មោះ Huyen ត្រូវបានប្ដីស្លាប់ចោលដោយសារតែគ្រោះថ្នាក់ចរាចរណ៍ពេលដែលនាងមានអាយុ១៩ឆ្នាំ។ក្រោយពេលប្ដីរបស់នាងទទួលមរណៈភាព ជីវិតរបស់Huyen នឹងកូនរបស់នាង ពោរពេញទៅដោយភាពខ្មៅងងឹត រកស៊ីយ៉ាប់យឺនមែនទែន។តែទោះជាលំបាកវេទនាយ៉ាងណាក៏ដោយក៏អ្នកនាង Huyenនៅតែតស៊ូរកស៊ីចិញ្ចឹមកូនរបស់នាងដោយផ្ទាល់ដៃនឹងជំនះគ្រប់ឩបសគ្គទាំងអស់។

អ្នកនាង Huyenបានរៀបរាប់ថាដោយសារតែជីវភាពរបស់នាងលំបាកពេក បូករួមជាមួយនឹងរូបសម្រស់រប​ស់នាងអាក្រក់ផងនោះ នាងត្រូវបានគេរិះគន់ថា ជីវិតរបស់នាងប្រៀបដូចជាមនុស្សទុរគតម្នាក់អញ្ជឹង។

ជាពិសេសចាប់តាំងពីប្ដីរបស់នាងស្លាប់មក មិនដែលមានប្រុសៗណាមកចាប់អារម្មណ៍លើរូបនាងនោះទេ។តែទោះជាយ៉ាងណាអ្នកនាង Huyen មិនចុះចាញ់នឹងវាសនា នាងខិតខំរកស៊ីចិញ្ចឹមកូនរបស់នាងនឹងគ្រួសារ ព្រមទាំងសន្សំលុយខ្លះទុកកែសម្ភស្ស  ដោយមិនខ្វល់ ពីរឿងអស់ទាំងនេះទេ។តែទោះជាយ៉ាងណានាង ពិតជាចង់បានមុខមាត់របស់នាង ស្រស់ស្អាត នឹងចង់មានស្នេហាជាថ្មី។

ដោយមានកូនចិត្តបែបនេះហើយទើបអ្នកនាង Huyen ខិតខំសន្សំលុយពីមួយថ្ងៃទៅមួយថ្ងៃ ដោយនាងសន្សំលុយសម្រាប់កូន និងសន្សំលុយដើម្បីយកទៅកែសម្ភស្ស បានមុខមាត់ស្អាតនឹងគេ។ការតស៊ូរបស់នាងពិតជាបានលទ្ធផលមែន។រយៈពេលបីឆ្នាំអ្នកនាង Huyen សន្សំលុយបានគ្រប់ហើយយកលុយនោះទៅកែសម្ភស្ស លើទម្រង់មុខ មិនថាភ្នែក មុខមាត់ ច្រមុះ និងដើមទ្រូង ធ្វើអោយសម្រស់របស់នាងស្រស់ស្អាតមែនទែនមើលសឹងតែមិនស្គាល់។

ក្រោយពេលនាងមានមុខមាត់ស្រស់ស្អាតដូចទេពធិតាស្រាប់តែកំលោះៗ មកប្រលោមសូមស្នេហ៍នាង នឹងចង់ចិញ្ចឹមកូននាងថែមទៀតផង។តែទោះជាយ៉ាងណាអ្នកនាង Huyen មិនចង់បានស្នេហា ដែលស្រលាញ់ព្រោះតែសម្រស់ខាងក្រៅនោះទេ។ពីព្រោះនាងចាំថាពេលនាងមានមុខមាត់អាក្រក់កំលោះៗទាំងអស់នោះមិនបានចាប់អារម្មណ៍នាងនោះទេ។ដូច្នេះការសម្រេចចិត្តរើសគូស្នេហ៍ថ្មីត្រូវពិនិត្យអោយបានល្អិតល្អន់សិនទើបសម្រេចចិត្តជ្រើសរើស។