ញាក់សាច់គ្រាន់តែដឹងតម្លៃពេជ្រ ដែលអ្នកនាង Love Riya ញាក់មានតម្លៃអាចទិញឡានទំនើបបានមួយគឿង

ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាស្គាល់ហើយនៅអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ អ្នកនាង Love Riya។ផលិតផលរបស់នាងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់រហូតធ្វើអោយថៅកែស្រីម្នាក់នេះរកចំណូលបានយ៉ាងច្រើនខ្ទង់រាប់ពានរាប់ម៉ឺនដុល្លាឯណោះក្នុងមួយខែៗ។

អ្នកនាងLove Riyaមិនត្រឹមតែជាអ្នកលក់ផលិតផលដ៏ល្បីឈ្មោះលើបណ្ដាញសង្គមប៉ុណ្ណោះទេ នាងក៏ជាមនុស្សដែលមានចិត្តសប្បុរសធម៌ តែងតែជួយគេឯងផងដែរ។ដោយការជួយរបស់គាត់មិនសូវបង្ហោះយកមុខយកមាត់តាមបណ្ដាញសង្គមហ្វេបុកនោះទេ។ដូច្នេះមហាជនមួយចំនួនមិនសូវឃើញទង្វើរសប្បុរសធម៌របស់អ្នកនាង Love Riyaលើបណ្ដាញសង្គមនោះទេ។

ស្របពេលដែលសាងកេរ្តិ៍ល្បីល្បាញលើបណ្ដាញសង្គមតាមរយៈការលក់ផលិតផលរកចំណូលបានរាប់ម៉ឺនដុល្លា ស្រាប់តែថ្ងៃម្សិលមិញនេះទី ១២ ខែឩសភា ឆ្នាំ២០២០ មានទំព័រហ្វេបុកមួយឈ្មោះ JE MOM Jewelryបានទម្លាយតម្លៃខ្សែដៃពេជ្រដែលអ្នកនាង Love Riyaពាក់ដែលមានតម្លៃអាចទិញឡានទំនើបបានមួយគ្រឿង។ដោយទំព័រហ្វេបុកនោះរៀបរាប់ថា

+ខ្សែ​ដៃ​ពេជ្រ​ ស្រស់ស្អាត​ សំរាប់​នារី​ + ធានាពេជ្រស្អាត​ គ្រប់​គ្រាប់​ ( 45700$ )  + អរគុណ​ love riya ដែល​តែងតែ​ជឿជាក់​ និង​ ផ្តល់​ការ​ទុកចិត្ត​ មកលេីកន្លែង​ យេីងខ្ញុំ​  + កន្លែង​យើង​ខ្ញុំ​មាន​ លក់គ្រឿងអលង្ការ​ ពេជ្រ​ ស្អាត​ ថែម​ទាំង​មានជាង​ធ្វេី​គ្រឿង​អលង្ការ​ ដែលមាន​បទពិសោធន៍​ ច្រើន​ឆ្នាំ​ និង​មានសមត្ថភាព​ + ទីតាំង​លក់​នៅ​ផ្សារ​ចាស់​ 077 787779 , 088 3757779