កំសត់ណាស់ បងស្រីម្នាក់គាត់រៀបរាប់ទាំងរលីងរលោងទឹកភ្នែក ត្រូវប្ដីរត់ចោលពេលគាត់កំពុងកូនខ្ចី រកអ្វីអោយកូនប៉ៅគ្មាន មានតែប៉ៅទឹកបបរជំនួស ហើយគាត់ថែមទាំងបានផ្ដាំស្រ្ដីគ្រប់រូបថា…(មានវីដេអូ)

ពាក្យចាស់តែងពោលថាធ្វើស្រែខុសមួយឆ្នាំត្រូវមួយឆ្នាំ តែបើរើសគូស្រករខុសគឺខុសមួយជីវិត។ដូច្នេះមុននឹងសម្រេចចិត្តជ្រើសរើសគូអនាគត ត្រូវពិនិត្យនឹងស៊ើបប្រវត្តិបុគ្គលនោះអោយបានល្អិតល្អន់ជាមុនសិន ចាំជ្រើសរើសយកធ្វើជាគូអនាគតក៏មិនទាន់ហួសពេលដែរ។ដូចជាបងស្រីម្នាក់នេះអញ្ជឹង គ្រាន់តែស្គាល់គ្នាជាមួយស្វាមីនៅកន្លែងហូបស៊ុប មិនទាន់បានប៉ុន្មានផង ក៏ចាប់ដៃគ្នាសាងគូជីវិត ដោយមិនមានរៀបការអ្វីទាំងអស់គឺគ្រាន់តែសែនបន្តិចបន្តួចប៉ុណ្ណោះ។

ស្របពេលដែលគាត់មានកូនទីពីរ កំពុងតែសរសៃខ្ចីផង បែរជាត្រូវប្ដីរបស់គាត់រត់ចោល ទុកអោយគាត់ចិញ្ចឹមកូនពីរនាក់តែម្នាក់ឯង ដោយពុំមានការទទួលខុសត្រូវឡើយ។

នៅក្នុងកិច្ចសំភាសន៍ជាមួយលោកK01បងស្រីគាត់រៀបរាប់ថាក្រោយពេលប្ដីរបស់គាត់រត់ចោលគាត់បាត់ ជីវិតរបស់គាត់ពិតជាវេទនាខ្លាំងណាស់ ដោយសារត្រូវចិញ្ចឹមកូនចំនួនពីរនាក់។ណាមួយកូនតូចនៅសរសៃខ្ចី គាត់មិនអាចធ្វើការងារអ្វីបាននោះទេ។គាត់បានរត់មកពឹងម្ដាយរបស់គាត់អោយ ជួយគាត់បានប៉ុន្មានខែដែរ។

តែនៅពេលនេះម្ដាយរបស់គាត់បានត្រលប់ទៅស្រុកវិញហើយ ឥលូវនេះគាត់មិនដឹងពឹងអ្នកណាទៀតទេ មានតែមករកលោក K01 ដើម្បីអោយជួយផ្សព្វផ្សាយ ក្រែងលមានសប្បុរសជនណាចិត្តល្អ ជួយគាត់បន្តិចបន្តួច ដើម្បីបន្តជីវិតទៅមុខទៀត។

ហើយបងស្រីក៏បានផ្ដាំផងដែរដល់ស្រ្ដីគ្រប់រូប កុំអោយដូចគាត់ មុននឹងជ្រើសរើសបុរសម្នាក់យកមកធ្វើជាគូស្វាមី ជាគូជីវិត សូមតាមដាននៅក្នុងខ្សែជីវិតរបស់គាត់អោយច្បាស់លាស់ មុននឹងយកគាត់មករស់នៅក្នុងជីវិតរបស់យើង។

បងស្រីបន្ថែមថាសូមកុំជឿជាក់លើសម្ដីដែលគាត់សន្យា ថានឹងសន្យាអ្វីដែលគាត់សន្យាអោយយើងទាំងអស់ អោយយើងជឿទុកចិត្តលើគាត់ សូមកុំជឿលើសម្ដីមនុស្សប្រុសដែលគាត់សន្យា។សូមកុំអោយដូចរូបខ្ញុំខុសហើយខុសទៀត។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់ជាងនេះសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ទស្សនាវីដេអូ៖