ស្ទើរតែមិនគួរអោយជឿ ក្មេងប្រុសកាលពី១១ឆ្នាំមុន បានវិវត្តន៍ខ្លួនក្លាយជាក្មេងស្រីដ៏ស្រស់ស្អាតដូចទេពធីតា

តាមការចេញផ្សាយរបស់គេហទំព័រថៃkapook កាលពីពេលថ្មីៗកន្លងទៅនេះក្នុងខែ ឩសភា ឆ្នាំ២០២០ បានអោយដឹងថាក្មេងប្រុសម្នាក់ដែលមានឈ្មោះ Keigo Sato(ខេហ្គូសាតូ) ដែលកាលពី១១ឆ្នាំមុន ក្មេងប្រុសម្នាក់នេះមានភាពល្បីល្បាញខ្លាំងមែនទែន ក្រោយពេលដែលរូបគេបានប្រកាសស្វែងរកឪពុករបស់គេជាជនជាតិជប៉ុនមានឈ្មោះ Katsumi Misato(កាតស៊ូមី មីសាតូ)។

បច្ចុប្បន្ននេះក្មេងប្រុសខេហ្គូសាតូ ចម្រើនវ័យបានអាយុ១៩ឆ្នាំហើយ ដោយរូបគេបានប្ដូរឈ្មោះទៅជា Sakura Sato (សាគូរ៉ាសាតូ) នឹងលែងជាភេទប្រុសទៀតហើយ ដោយរូបគេបានកែភេទទៅជាភេទស្រី។

សព្វថ្ងៃនេះកញ្ញា Sakura Sato (សាគូរ៉ាសាតូ) កំពុងសិក្សានៅសាកលវិទ្យាល័យណារ៉េសួន(Naresuan University) នៃមហាវិទ្យាល័យកម្មវិធីសុខភាពសហគមន៍សុខភាពសាធារណៈ។

បើនិយាយពីរូបសម្រស់របស់Sakura Sato (សាគូរ៉ាសាតូ)វិញ បើមិនរម្លឹកអតីតកាលកាលពី១១ឆ្នាំមុនទេ​ គ្មាននរណាដឹងថានាងជាមនុស្សប្រុសនោះទេ។សម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់ ដូចទេពធីតាចុះពីឋានសួគ៌ាលៃ។បកប្រែនឹងកែសម្រួលអត្ថបទដោយខ្ញុំបាទ៖ ជំនោរ សមុទ្រ