អាសូរណាស់!!! ម្ដាយណាមិនស្លុតចិត្ត ទារិកាដ៏គួរឲ្យស្រឡាញ់ អាយុទើប១ខែ ជាអកុសល ត្រូវទទួលមរ ណភា ពទាំងអាល័យ ដោយសារ…

~

អាសូរណាស់!!! ម្ដាយណាមិនស្លុតចិត្ត ទារិកាដ៏គួរឲ្យស្រឡាញ់ អាយុទើប១ខែ ជាអកុសល ត្រូវទទួលមរ ណភា ពទាំងអាល័យ ដោយសារ…នាថ្ងែទី១៣ខែមករាឆ្នាំ២០២១នេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ទារិកាម្នាក់អាយុទើប១ខែ បានទទួលម រណ ភាពយ៉ាងអាល័យ។

~

ជាមួយដំណឹងដ៏ទុក្ខសោកមួយនេះ គណនីហ្វេសប៊ុកម្ដាយរបស់ទារិកាអភ័ព្វរូបនេះ ដែលមានឈ្មោះ Nai Nai Sweetie បានបង្ហោះសារដ៏ក្រៀមក្រំមួយថា«ដោយសារតែនិស្សយ័ទើបយើងបានក្លាយជាម្ដាយកូននឹងគ្នាតែព្រហ្មលិខិតជាអ្នកពង្រាត់កូនចេញពីគ្រួសារតូចមួយនេះ បើមាននិស្សយ័សូមអោយយើងក្លាយជាម្ដាយកូននឹងគ្នាទៀត

~

សូមអោយកូនមានសុខភាពល្អ កុំអោយមានជំងឺអភព្វ័ដូចជាតិនេះ _ការបែកគ្នាដ៏សែនឈឺចាប់_បែកគ្នាគ្មានថ្ងៃជួប_បែកជារៀងរហូត #ស្រេន រចនា ម្ចាស់ជារៀងរហូត៚#»។តាមប្រភពបឋមដែលទទួលបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យ កុមារីរូបនេះទទួលមរណភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារបញ្ហាសួត។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ព ជាច្រើនផងដែរ៕

~


~