ក្រោយដឹង គ្រូបង្វឹកលោតឆត្រយោង ទទួលមរណភាព ធ្វើឲ្យ ថៅកែហាងពេជ្រ រន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទំាងចូលរួមរំលែកទុក្ខគ្រួសារនៃសព និងចូលបុណ្យ នូវថវិកា រហូតដល់ទៅ…

~

ក្រោយដឹង គ្រូបង្វឹកលោតឆត្រយោង ទទួលមរណភាព ធ្វើឲ្យ ថៅកែហាងពេជ្រ រន្ធត់ចិត្តយ៉ាងខ្លាំង ព្រមទំាងចូលរួមរំលែកទុក្ខគ្រួសារនៃសព និងចូលបុណ្យ នូវថវិកា រហូតដល់ទៅ…នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀមក្រំបំផុត មួយថា៖“សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ:

~

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់។

~

បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ពេលនេះក្រុមគ្រួសារ បានស្នើសុំយកសពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យសព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង

~

សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។“រន្ធត់ចិត្តណាស់ ហើយក៏សោកស្ដាយខ្លាំង ចំពោះធនធានកងទ័ពកម្ពុជា បើក Facebook មកឃើញដំណឹងនេះ ឮប្ដីខ្ញុំថា លោកគ្រូ លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ជាង ២០ឆ្នាំហើយ បង្ហាត់សិស្សរាប់មិនអស់ តែថ្ងៃនេះ នៅកំពង់ស្ពឺ ឆត្រយោងគាត់វេញជាមួយគេ បណ្ដាលឱ្យធ្លាក់ស្លាប់ សូមរំលែកទុក្ខគ្រួសារសព 1000$ សូមឱ្យវិញ្ញាណក្ខន្ធពូ បានទៅកាន់សុគតិភព ពិតជាស្ដាយខ្លាំងណាស់”៕

~