ស្តែងៗណាស់!!! វីដេអូសកម្មភាពពេល លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ចុះមកក្រោម…(មានវីដេអូ)

~

ស្តែងៗណាស់!!! វីដេអូសកម្មភាពពេល លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ចុះមកក្រោម…(មានវីដេអូ)កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរៈសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក

~

វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណៈបច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២ និង៣០នាទី ទើបអង្គភាពទទួលបានដំណឹង ថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។បើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ

~

បានប្រាប់ណ្តាញសារព័ត៌មានថា មូលហេតុដែលនាំឱ្យមានឧបទ្ទេវហេតុនេះ ដោយសារខ្យល់ខ្លាំង ទើបធ្វើឱ្យខ្សែឆ័ត្រយោង នាយទាហានទាំងពីរវ័ណ្តគ្នា ហើយធ្លាក់ពីកម្ពស់១០០ម៉ែត្រមកដី។ បើតាមលោក ឈុំ សុជាត អ្នកទាំងពីរនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសលនាយទាហាន មានឈ្មោះ លឹម សាយ ជាគ្រូហ្វឹកហ្វឺនយុទ្ធវិធីនៃកងទ័ពឆ័ត្រយោង បានស្លាប់ ដោយសារស្ថានភាពធ្ងន់ធ្ងរពេក ៕ តោះមកទស្សនាវីដេអូ មុនពេលទាហា៊នឆាត្រយោងលោត៖

~


~











តោះមកទស្សនាវីដេអូទាំងអស់គ្នា៖