ពិតជាមិនធម្មតាមែន!!! បាត់មុខពីសិល្បៈជិត ២០ ឆ្នាំ ហម សុធានិត តួប្រុសជំនាន់ឆ្នាំ ៩០ ប្រែជីវិតជា…

~

ពិតជាមិនធម្មតាមែន!!! បាត់មុខពីសិល្បៈជិត ២០ ឆ្នាំ ហម សុធានិត តួប្រុសជំនាន់ឆ្នាំ ៩០ ប្រែជីវិតជា…កន្លងមកនេះ «ប្រជាប្រិយ» បានព្យាយាមគាស់កកាយខ្លះៗរួចមកហើយទាក់ទងនឹងរឿងរ៉ាវជីវិតរបស់តារាសម្តែង និង ចម្រៀង កាលពីជំនាន់ឆ្នាំ ៨០-៩០ និង ឆ្នាំ ២០០០ ជាច្រើននាក់មកបង្ហាញដល់មហាជនដើម្បីបានដឹង ក្រោយពេលដែលតារាទាំងនោះបានលាឈប់ពីសិល្បៈ ហើយលើកនេះក៏មិនខុសពីមុនដែរ ដោយយើងនឹងបង្ហាញពីរឿងរ៉ាវជីវិតរបស់តារាខ្មែរមួយរូបទៀត គឺលោក ហម សុធានិត ។

~

លោក ហម សុធានិត គឺជាតារាសម្ដែងប្រុសខ្មែរដ៏ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ឆ្នាំ ៩០-២០០០ ហើយតារាប្រុសមានទម្រង់មុខស្រគត់ស្រគំរូបនេះ ត្រូវបានគេស្គាល់ទូលំទូលាយទូទាំងប្រទេសតាមរយៈការសម្តែងចម្រៀងខារ៉ាអូខេយ៉ាងច្រើន ជាពិសេសគឺភាពយន្តខ្មែរជាច្រើនរឿងនោះ ជាក់ស្តែងតាមរយៈរឿង «តេជោតំឌិន» ដែលលោកបានសម្តែងជាតួឯកប្រុស ។កំពុងតែមានឈ្មោះល្បីល្បាញសុខៗ

~

ស្រាប់តែស្ងាត់ៗតួឯកប្រុសក្នុងរឿង «តេជោតំឌិត» លោក ហម សុធានិត បានបាត់មុខពីសង្វៀនសិល្បៈ ធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យថាប្រហែលជាលោកបានចេញទៅរស់នៅក្រៅប្រទេសបាត់ ។ តាមពិត ការស្ងាត់បាត់វត្តមានពីពិភពសិល្បៈនេះ លោក ហម សុធានិត មិនបានចាកចេញទៅរស់នៅខាងក្រៅប្រទេសដូចការសង្ស័យឡើយ ដោយបច្ចុប្បន្ននេះលោកកំពុងរស់ក្នុងប្រទេសកម្ពុជា ជាមួយការងារថ្មីមួយទៀត ។

~

បច្ចុប្បន្ននេះអតីតតារាសម្ដែងលោក ហម សុធានិត កំពុងមានតួនាទីក្នុងជួរមន្រ្តីរាជការមួយរូបនៃក្រសួងមហាផ្ទៃ ដោយលោកមានឋានៈជាឧត្ដមសេនីយ៍ផ្កាយ ២ និង កំពុងរស់នៅក្នុងជីវភាពយ៉ាងសាមញ្ញមួយ ។ ទោះបីជាឈប់ពីសិល្បៈអស់ជាច្រើនឆ្នាំ និង កំពុងកាន់ការងារបម្រើជាតិពិតមែន ប៉ុន្តែលោក ហម សុធានិត នៅតែមានភាពស្រស់សង្ហា និង មានមន្តស្នេហ៍ដដែល ពោលគឺមិនសូវខុសឆ្ងាយពីជាង ១០ ឆ្នាំមុននោះទេ ៕

~