អាណិតណាស់!!! ដោយសារតែធ្លាក់ខ្លួនខ្លាំងពេក លៀង ចាន់ឡា ចង់ដើរចេញពីសិល្ប: មកធ្វើកម្មការិនីរោងចក្រ ក្រោមហេតុផលនេះស្តាប់ហើយលើសពីអាណិត(មានវីដេអូ)

~

អាណិតណាស់!!! ដោយសារតែធ្លាក់ខ្លួនខ្លាំងពេក លៀង ចាន់ឡា ចង់ដើរចេញពីសិល្ប: មកធ្វើកម្មការិនីរោងចក្រ ក្រោមហេតុផលនេះស្តាប់ហើយលើសពីអាណិត(មានវីដេអូ)ភ្នំពេញ៖ អតីតបេក្ខនារី លៀង ចាន់ឡាដែលបងប្អូន ក៏ដូចជាប្រិយមិត្តទាំងអស់បានជ្រាប និងទទួលដឹងរួចមកហើយថា កញ្ញាធ្លាប់ជាអតីតបេក្ខនារីម្នាក់ នៅក្នុងការប្រលងប្រកួតប្រជែងស្វែងរកតារាចម្រៀងប្រចាំប្រទេស នៅក្នុងកម្មវិធីដ៏ល្បីខ្នាតអន្តរជាតិ គឹកម្មវិធី X factor Cambodia ។

~

ទោះបីជាកញ្ញា មិនទទួលបាននៅពានរង្វាន់ក៏ពិតមែន ក៏កញ្ញា ទទួលបាននូវការស្រលាញ់ ចូលចិត្ត ក៏ដូចជា ជំនួយឧបត្ថម្ភជាច្រើនពីសប្បុរសជន ដែលគាំទ្រ និងអាណិតដល់កញ្ញាផ្ទាល់តែម្តង។យ៉ាងណាមិញ កាលពីពេលថ្មីៗ នេះ យោងតាមបទសម្ភាសន៍រវាងកញ្ញា ជាមួយនាទី សិល្បករកម្ពុជា កញ្ញា បានប្រាប់ដល់ទូរទស្សនិកជនផងដែរថា រង្វាន់ក៏ដូចជា ជំនួយឧបត្ថម្ភនានា រួមទាំងម៉ូតូផងដែរនោះ គឺថាកញ្ញាបានលក់ យកលុយចូលមកព្យាបាលជំងឺឲ្យម្តាយមក មួយវិញទៀតគឺកញ្ញា យកលុយដែលទទួលបាននោះមកជួយផ្គត់ផ្គង់ជីវភាពនៅក្នុងកំឡុងកូវីដ១៩ នេះតែម្តង។

~

កញ្ញា លៀងចាន់ណា ក៏បានបន្ថែមទៀតផងដែរថា ពេលនេះ កញ្ញា ចង់ដើរចេញពីរង្វង់សិល្ប: មកធ្វើការងាររោងចក្រព្រោះថា ពេលនេះកញ្ញា គ្មានសូម្បីតែលុយបង់បន្ទប់ជួលឡើយ កញ្ញាចង់ធ្វើការនេះ ដើម្បីយកលុយមកជួយដោះស្រាយជីវភាពផ្ទាល់តែម្តង៕ចង់ដឹងពីកិច្ចសម្ភាសន៍ ក៏ដូចជាពីជីវិតនាពេលបច្ចុប្បន្នរបស់កញ្ញា លៀង ចាន់ឡាថាពិបាកប៉ុណ្ណា សូមចូលរួមទស្សនាវីដេអូខាងក្រោមនេះ

~

~

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖