រំភើបចិត្តជំនួស!!! អ្នកឧកញ៉ា គិត ម៉េង ផ្ទេរកម្មសិទ្ធិដីតម្លែក្បែរ ៨លានដុល្លារ ជូនមូលនិធិគន្ធបុប្ផា ដែលមានទីតាំងនៅឯ….

~

រំភើបចិត្តជំនួស!!! អ្នកឧកញ៉ា គិត ម៉េង ផ្ទេរកម្មសិទ្ធិដីតម្លែក្បែរ ៨លានដុល្លារ ជូនមូលនិធិគន្ធបុប្ផា ដែលមានទីតាំងនៅឯ….ភ្នំពេញ ៖ ដូចដែរបានដឹងក្នុងពេលកន្លងទៅនេះ ក្នុងពិធីប្រកាសបើកកម្មវិធីមូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសនៃមូលនិធិនេះ អ្នកឧកញ៉ា គិត ម៉េងបានប្រគល់ដីមួយកន្លែងទំហំ ១,៣៧២ ម៉ែត្រការេទៅមូលនិធិ ដើម្បីចូលរួមចំណែកក្នុងការបង្កើតមូលនិធិនេះឲ្យមានភាពនីរន្តរភាព ចីរភាពនិងមានរចនាសម្ព័ន្ធរឹងមាំ។

~

គួរបន្ថែមទៀតថា ដីមួយកន្លែងនេះ មានទីតាំងនៅជិតវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃជាង ៨លានដុល្លារ។ នេះបង្ហាញពី ការលះបង់មួយដែលជាមហាទឹកចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់អ្នកឧកញ៉ា ហើយក៏ជាការចូលរួមចំណែកមួយ លើកិច្ចការមនុស្សធម៌ផងដែរ។ជាមួយគ្នានេះ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១នេះ គួរបញ្ជាក់ផងដែរថា នៅលើទំព័រហ្វេសប៊ុនផ្លូវការរបស់អ្នកឧកញ៉ា បានសរសេររៀបរាប់ថា ៖ខ្ញុំមានកិត្តិយសក្រៃលែង ដែលបានប្រគល់ដីទំហំ ១,៣៧២ម៉ែត្រការ៉េ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិរបស់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានថ្លែងក្នុងពិធីពិសាបាយសាមគ្គីកាលពីល្ងាចថ្ងៃទី ១០ ខែមេសាឆ្នាំ ២០១៨។

~

ហើយថ្ងៃនេះផងដែរ ខ្ញុំមានសេចក្តីសោមនស្សខ្លាំងណាស់ ដែលទទួលដំណឹងជាផ្លូវការអំពីការផ្ទេរកម្មសិទ្ធិដោយស្របច្បាប់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាប្រកបដោយជោគជ័យ។ខ្ញុំជឿជាក់យ៉ាងមុតមាំថាសកម្មភាពនេះនឹងចូលរួមយ៉ាងសំខាន់ដល់មូលនិធិគន្ធបុប្ផាកម្ពុជាដែលជាការផ្តួចផ្តើមឡើងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់ការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការទ្រទ្រង់សុខភាពសាធារណៈនៅកម្ពុជានិងពង្រឹងតួនាទីដ៏យូរអង្វែងរបស់ខ្លួនក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតកុមាររាប់លាននាក់។ ខ្ញុំជឿជាក់ថាការចូលរួមយ៉ាងសកម្មរបស់អ្នកទាំងអស់គ្នានៅក្នុងសកម្មភាពមនុស្សធម៌នេះនឹងជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាដើម្បីបន្តបង្កើតក្តីសង្ឃឹមនិងអនាគតដ៏ត្រចះត្រចង់សម្រាប់កុមារកម្ពុជាជាដរាបទៅមុខ៕អ្នកឧកញ៉ា គិត ម៉េងបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមបន្ថែម ៖

~

~