អាណិតណាស់!!! ថ្ងៃចូលរោងការ កូនកំលោះយំបោកខ្លួន ស្ទើរតែបាត់បង់ស្មារតី ក្រោយដឹងថាកូនក្រមុំរត់តាមសាហាយ កូនកំលោះបានត្រឹមរៀបរាប់ថា…(មានវីដេអូ)

~

អាណិតណាស់!!! ថ្ងៃចូលរោងការ កូនកំលោះយំបោកខ្លួន ស្ទើរតែបាត់បង់ស្មារតី ក្រោយដឹងថាកូនក្រមុំរត់តាមសាហាយ កូនកំលោះបានត្រឹមរៀបរាប់ថា…(មានវីដេអូ)ឧត្តរមានជ័យ ៖ វីដេអូមួយត្រូវបង្ហោះជាសាធារណៈ ខណៈបុរសម្នាក់ដែលត្រូវពូរបស់កូនកំលោះ បាននិយាយរៀបរាប់អំពី ថ្ងៃរៀបមង្គលការរបស់កូនកំលោះ ស្រាប់តែកូនក្រមុំរត់ចោលរោងការទៅយកបុរសផ្សេងដែលត្រូវសង្សារនឹងគ្នា កូនកំលោះបានយំបោកខ្លួនព្រោះតែមិនគួរឲ្យជឿថា កូនក្រមុំហ៊ានធ្វើបែបនេះដាក់ខ្លួន។

~

នៅក្នុងវីដេអូយោងតាមគណនីទីកតុករបស់ពូកូនក្រមុំ ដែលមានឈ្មោះថា “បងពុំឧត្តរមានជ័យ” មិនមែនជារឿងប្រឌិតទេ ខណៈដែលត្រូវជាពូអាណិតក្មួយពេក ក៏បានបង្ហោះវីដេអូនេះឡើង ក្នុងគោលបំណង សូមនារីៗដែលមិនបានស្រលាញ់គេផង ហេតុអ្វីធ្វើបាបចិត្ត រត់ចោលកូនកំលោះទៅតាមសាហាយ រឿងនេះកើតឡើង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

~

យ៉ាងណាមិញ នៅក្នុងវីដេអូនេះដែរ កូនកំលោះក៏បានបញ្ចេញមតិខ្លះៗជុំវិញរឿងរបស់ខ្លួន ដែលនិយាយថា“ចង់បានប្រពន្ធផ្សេងទៀត បើស្រីសហាយគេ ខ្លួនមិនយកនោះទេ។ ចំពោះករណីនេះ ខាងកូនប្រុស សុំត្រឹមយកបណ្ដាការចំនួនជាង១០ម៉ឺនបាតមកវិញប៉ុណ្ណោះ ហើយក្រោយពីការចរចាគ្នា ទីបំផុតខាងកូនស្រី ក៏យល់ព្រមឲ្យបណ្ដាការនេះវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ”។ចំពោះវីដេអូជាច្រើនដែលត្រូវបានពូរបស់កូនកំលោះបង្ហោះនោះ ក៏បានមហាជនជាច្រើនអាណិតអាសូរ ជាពិសេសនោះខ្មាសសាច់ញាតិ ដែលកំពុងមកជុំជិតនៅក្នុងកម្មវិធីមង្គលការនេះផងដែរ។ ក្រោយពីការលើកទឹកចិត្តពីសំណាក់ពូរួចមក កូនកំលោះ បានតាំងស្មារតី និយាយបញ្ជាក់ជំហររបស់ខ្លួនថា មិនស្ដាយស្រណោះចំពោះកូនក្រមុំនោះឡើយ៕

~

~

ទស្សនាវីដេអូទាំងអស់គ្នា៖