ថាអីចេះខុស ពេលនេះរឿងធំហើយ!!! សម្ដេច ស ខេង ចាត់ឱ្យចុះស៊ើបអង្កេតរឿងស្នងការរងខេត្តតាកែវ បង្ខាំ ងមនុស្សជំរិ តទារប្រាក់ ២០មុឺនដុល្លារ ដោយយោងតាម….

~

ថាអីចេះខុស ពេលនេះរឿងធំហើយ!!! សម្ដេច ស ខេង ចាត់ឱ្យចុះស៊ើបអង្កេតរឿងស្នងការរងខេត្តតាកែវ បង្ខាំ ងមនុស្សជំរិ តទារប្រាក់ ២០មុឺនដុល្លារ ដោយយោងតាម….យោងតាមលិខិតបង្គាប់ការមួយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចាត់លោកឧត្ដមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋានទទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល និងសហការីចំនួន ៥ រូប ចុះបំពេញបេសកកម្មនៅស្នងការនគរបាលខេត្តតាកែវ

~

រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមករា រហូតដល់ថ្ងៃទី ២៩ មករា ២០២១ ដើម្បីអង្កេតស្រាវជ្រាវពាក្យបណ្ដឹងចោទប្រកាន់លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនការព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ការចាត់ឱ្យចុះអង្កេតស្រាវជ្រាវពីសំណាក់សម្ដេចក្រឡាហោម ស ខេង នេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងមួយផ្ញើទៅកាន់សម្ដេចដោយសុំមិនបញ្ចេញឈ្មោះ ។ យោងតាមពាក្យបណ្ដឹងនោះបានរៀបថា ចាប់តាំងពីថ្ងៃចូលកាន់តំណែងនៅដើមឆ្នាំ ២០១៩លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃ

~

ក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្សពួក គំរាមកំហែងថ្នាក់ក្រោម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន។តាមពាក្យបណ្ដឹងនោះបានបញ្ជាក់ចំណុចដ៏ក្ដៅគគុកមូយថា នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយនឹងបក្សពួកបានចាប់បង្ខាំងជនរងគ្រោះជំរិតយកប្រាក់ចំនួន ២០០,០០០ដុល្លារ (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) និង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩លោក និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្សពួកបានធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះជនជាតិវៀតណាមចំនួន ៣ នាក់ និងជនជាតិខ្មែរ ២ នាក់ ជំរិតយកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយររយពាន់ដុល្លារអាមេរិក) និងដកហូតយកខ្សែដៃ ខ្សែ.ក និងចិញ្ចៀនពេជ្រពីជនរងគ្រោះទៀតផង ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិកជាអ្នកបកប្រែ ៕

~

~