អាណិតណាស់!!! កាន់តែខ្លោចចិត្តថែមទៀត ចាន់ឡា ច្រៀងតាមLive ដើម្បីសុំថវិការខ្លះទៅ ជួយម្តាយដែលកំពុងមានជំងឺ…(មានវីដេអូ)

~

អាណិតណាស់!!! កាន់តែខ្លោចចិត្តថែមទៀត ចាន់ឡា ច្រៀងតាមLive ដើម្បីសុំថវិការខ្លះទៅ ជួយម្តាយដែលកំពុងមានជំងឺ…(មានវីដេអូ)ភ្នំពេញ ៖ លៀង ចាន់ឡា បានបង្ហោះសារដូច្នេះថា «នាងខ្ញុំ លៀងចាន់ឡា ពីមុនគឺបែបនេះ ហើយមិនភ្លេចពីមុននោះទេ តែពេលនេះខ្ញុំមិនមានអ្វីទេក្រៅពីងងឹតសូន្យ។រាល់ថ្ងៃមិនលាក់បាំងទេ លក់ផ្លែឈើមុខរោងចក្ដំបូលខៀវ។ ខ្ញុំគ្រាន់តែមានពេលតិចតួចពីការលក់ទៅថតរឿងនិងចម្រៀង គ្រប់យ៉ាងខ្ញុំនឹករលឹកបងប្អូន។ សូម ជួយខ្ញុំផង ខ្ញុំងងឹតណាស់»។

~

ក្រោយមកនៅរសៀលថ្ងៃដដែល លៀង ចាន់ឡា បានបង្ហោះសាររៀបរាប់យ៉ាងកម្សត់ថា «ជីវិតខ្ញុំពេលនេះ ចឹងសូមទោសផងណាបើមិនសប្បាយចិត្តឬមិនពេញចិត្តខ្ញុំក៏សូមអភ័យទោសផង នាងខ្ញុំគ្មានបំណងចង់រំខានបងប្អូនទេ នេះរឿងពិតជីវិតខ្ញុំ។ អរគុណខ្ញុំលាហើយ មិនឲ្យបងប្អូនជេរទៀតទេ ខ្ញុំថតរឿង ខ្លះៗ និងច្រៀងខ្លះ មិនមានអីទេ។ លាសិល្បៈមួយរយៈហើយ បើអាចខ្ញុំនឹងដាក់ពាក្យប្រឡងកម្មវិធីនៅហង្សមាសម្តងទៀត»។

~

ជាក់ស្ដែងពេលទទួលដំណឹងនេះភ្លាម លោកអ៊ឹម ជីវ៉ា បានជួបលៀង ចាន់ឡា ដើម្បីធ្វើការសម្ភាសន៍ ហើយបង្ហោះសារសម្ដែងការអាណិតចំពោះនាង ជាមួយនឹងការអំពាវនាវដូច្នេះថា «ហ៊ឺ..អាណិតណាស់ អតីតបេក្ខនារី X factor កញ្ញា លៀង ចាន់ឡា ហូរទឹកភ្នែកលើកដៃសុំអោយបងប្អូនហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លៀង ចាន់ឡា និយាយថា នាងដាច់បាយហើយ គ្មានលុយបងបន្ទប់ជួលទេហើយម៉ូតូត្រូលក់អស់ទៀតដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ!

~

បើបងប្អូនមានហាងច្រៀងអីហៅនាងទៅច្រៀងផង!»។ដោយឡែក លៀង ចាន់ឡា នៅយប់ថ្ងៃដដែលនេះ ក៏បានចែករំលែកសាររបស់លោកអ៊ឹម ជីវ៉ា ជាមួយនឹងការអំពាវនាវបន្ថែមថា «បងប្អូនហៅច្រៀងផងចារាល់ថ្ងៃអត់មានអីក្រៅពី លក់ផ្លែឈើទេ សូមទោសផង ដែលខ្ញុំបង្ហាញឲ្យដឹងថាមិនបញ្ចេញទេ»៕នាថ្ងៃនេះផងដែលគេឃើញវត្តមាន ចាន់ឡា ច្រៀងនៅផលិតកម្មមយយ ហើយប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

~

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ