មិនធម្មតាទេនារីម្នាក់ដែលមានអាយុទើបតែ២៣ឆ្នាំ អាចសម្រេចក្ដីប្រាថ្នារបស់នាងទិញរថយន្ត Lexus LX570 KURU Black Edition Sតម្លៃ230000$ដោយប្រើកម្លាំងញើសឈាមខ្លួនឯង ដោយមិនបានសុំលុយគ្រួសារឡើយ(មានវីដេអូ)

កាលពីថ្ងៃម្សិលមិញនេះទី៣១ ខែឩសភា ឆ្នាំ២០២០ នារីម្នាក់មានគណនីហ្វេបុកឈ្មោះ Chamroeun Phannay ដែលជាអ្នកលក់ផលិតផលអនឡាញដ៏ជោគជ័យនឹងជាម្ចាស់ផេគ NayNay Shanti បានធ្វើការបង្ហោះសារនឹងវីដេអូពីភាពជោគជ័យរបស់នាងនៅក្នុងឆ្នាំ២០២០នេះ ដោយនាងបានសម្រេចបំណងរបស់នាងធំៗចំនួនពីរ ទីមួយ បំណងប្រាថ្នាចង់បានកូនប្រុស នឹងទីពីរគឺបំណងប្រាថ្នាទិញរថយន្ត Lexus LX570 KURU Black Edition S។

ឥលូវនេះអ្នកនាង Chamroeun Phannay បានសម្រេចបំណងប្រាថ្នាទាំងពីររបស់គាត់ហើយ ដោយគាត់បានរៀបរាប់លើគណនីហ្វេបុករបស់គាត់ថា

នេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ  ជាការដាក់គោលដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះ ជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយគឺអាខ្មៅ Lexus LX570 KURU Black Edition S

ហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវាច្រើនណាស់ ពីព្រោះលុយដែលបានមកមួយកាក់មួយសេន សុទ្ធតែជាកំលាំងញេីឈាម ដោយមិនបានសុំលុយគ្រួសារចង់បានអីត្រូវធ្វេីដោយខ្លួនឯង ហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ។

អ្នកនាង Chamroeun Phannayក៏បានបញ្ជាក់បន្ថែមពីភាពជោគជ័យរបស់នាងទៀតថា ភាពជោគជ័យរបស់នាងគឺមានវត្តមានប្ដីរបស់នាងនៅពីក្រោយ  នាងពិតជាស្រលាញ់ប្ដីរបស់នាងណាស់។

គួរបញ្ជាក់ដែលថានេះមិនមែនជាការអួតនោះទេ តែនេះជាការបង្ហាញពីភាពជោគជ័យ ពីការខំប្រឹងប្រែង រហូតសម្រេចគោលដៅក្នុងជីវិត។ការបង្ហោះសាររបស់នាងជាការផ្ដល់កម្លាំងចិត្តអោយអ្នករកស៊ីផ្សេងៗទៀត ត្រូវចេះកំណត់គោលដៅខ្លួនឯងអោយច្បាស់ ដើម្បីសម្រេចបំណងប្រាថ្នា។

ទស្សនាវីដេអូ៖