អោយតែយ៉ាងនឹងសល់ស្រីៗយកទៅដាក់សារមន្ទីរអោយអស់! មួយគូទៀតហើយនៅខេត្តស្វាយរៀង ប្រុសស្រលាញ់ប្រុសរៀបការក្នុងអំឡុងកូវីដ១៩នេះ(មានវីដេអូ)

គូស្នេហ៍ប្រុសស្រលាញ់ប្រុសមួយគូទៀតហើយដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាដោយមានការដឹងលឺពីឪពុកម្ដាយទាំងសងខាង នឹងរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែររបស់យើង។ពិធីរៀបមង្គលការប្រុសស្រលាញ់ប្រុសនេះបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែឩសភា​ ឆ្នាំ២០២០នាពេលកន្លងទៅស្ថិតនៅឯខេត្តស្វាយរៀង ដោយមានការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

តាមរយៈវីដេអូដែលមិត្តភក្ដ័កូនកំលោះបានបង្ហោះយើងឃើញសកម្មភាព កូនកំលោះ កូនក្រមុំ(មើលមិនច្បាស់ទេមិនដឹងថាមួយណាជាកូនកំលោះមួយណាជាកូនក្រមុំទេ ដោយសារប្រុសដូចគ្នា) មានទឹកមុខញញឹមស្រស់ស្រាយរកអ្វីប្រៀបផ្ទឹមគ្មាន ដោយសារបានរៀបការតាមបំណងប្រាថ្នាជាមួយមនុស្សដែលខ្លួនស្រលាញ់។

នៅទីនោះក៏ឃើញមានវត្តមានលោកតាអាចារ្យកំពុងតែសូត្រមន្តប្រោះព្រំ អោយគូស្វាមីភរិយាថ្មីនេះផងដែរ ដើម្បីនាំសេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់ពួកគេ។

ទស្សនាវីដេអូ៖