ប្រុងប្រយ័ត្នហេតុការណ៍មិនសមនឹងកើតបែរជាវាកើតឡើងចំពោះយុវតីម្នាក់នេះ រហូតបណ្ដាលអោយនាងស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង

នេះជាដំណឹងមួយដ៏សែនក្រៀមក្រំជាទីបំផុត ដោយយុវតីដ៏ស្រស់ស្អាតម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ គួរអោយអាសូរកាលពីព្រឹកមិញនេះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ការទទួលមរណៈភាពរបស់នាងបានធ្វើអោយមិត្តភក្ក័ក៏ដូចជាសាច់ញាតិមានការសោកស្ដាយអាលោះអាល័យចំំពោះនាងជាពន់ពេក ដោយសារតែការស្លាប់របស់ក្មេងស្រីម្នាក់នេះវាលឿនពេក ហើយនឹងមិននឹកស្មានដល់។

ក្នុងនោះមិត្តភក្ដ័របស់នារី រ ង គ្រោះក៏បានបង្ហោះសារលើគណនីហ្វេបុករបស់គាត់ដែលមានឈ្មោះ  Nget Chandaដោយរៀបរាប់ថា

«ពិតជាលឿនពេកហើយសម្លាញ់ គ្នាសឹងតែមិនជឿទេ ថាឯងក្លាយជាបែបនេះ Rip សូមឲ្យឯងទៅឲ្យសុខណាសម្លាញ់»

គួរបញ្ជាក់ដែរថាបើតាមការបញ្ចេញមតិរបស់ម្ចាស់គណនីហ្វេបុកខាងលើបានបញ្ជាក់អោយដឹងថាការស្លាប់របស់នារីរងគ្រោះគឺដោយសារតែនាងធ្លាក់ពីលើកាំជណ្ដើរ ស្ថិតនៅផ្ទះរបស់ខ្លួន រហូតដាច់សរសៃឈាម។