តាមពិតឳពុករបស់អ្នកនាង ឱក សុគន្ធកញ្ញាជាអ្នកចាកចេញពីគ្រួសារ ទុកអោយម្ដាយរបស់អ្នកនាង ឱក សុគន្ធកញ្ញា ចិញ្ចឹមនាងតែម្នាក់ឯងតាំងពីនៅតូច តស៊ូយ៉ាងលំបាកលំបិន(មានវីដេអូឱក សុគន្ធកញ្ញារៀបរាប់ទាំងហូរទឹកភ្នែក)

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលបានឃើញការបង្ហោះសាររបស់ឪពុកបង្កើតអ្នកនាងឱក សុគន្ធកញ្ញា។ដោយឪពុកបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញាមានឈ្មោះ ឱក បូនី ប្រើប្រាស់គណនីហ្វេបុកឈ្មោះ Aok Bony បានបង្ហោះសារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយអត្ថន័យដែលឪពុករបស់អ្នកនាង ឱក សុគន្ធកញ្ញាបង្ហោះនោះមានន័យចង់បញ្ជាក់ថា« អ្នកនាង ឱក សុគន្ធកញ្ញា ជាកូនមិនស្គាល់ឪ ។»។

ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់ជាងនេះថែមទៀត សូមប្រិយមិត្តអ្នកអានទាំងអស់អានខ្លឹមសារដើមទាំងស្រុងដែលឪពុករបស់អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះនៅខាងក្រោមនេះ៖

«ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ»។ក្រោយពេលបានឃើញឪពុករបស់អ្នកនាង អ្នកនាង ឱក សុគន្ធកញ្ញាបង្ហោះសារបែបនេះហើយមហាជនអ្នកលេងហ្វេបុកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ព្រមទាំងងឿងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងរវាងឪពុក-កូនពួកគេ ។

គួរបញ្ជាក់ដែរថាជាច្រើនឆ្នាំកន្លងទៅហើយអ្នកនាង ឱក សុគន្ធកញ្ញាធ្លាប់បាននិយាយរៀបរាប់ទាំងហូរទឹកភ្នែកទឹកសំបោរនៅលើឆាកតន្រ្ដីរៀបរាប់ពីជីវិតគ្រួសាររបស់នាងដែលឪពុកម្ដាយរបស់នាងបានបែកបាក់គ្នាតាំងពីនាងនៅតូចមកម្លេះ។ហើយនាងត្រូវរស់នៅយ៉ាងលំបាកលំបិនជាមួយនឹងម្ដាយកំសត់។ដោយម្ដាយរបស់នាងជាអ្នកចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីតូចក្រូចឆ្មារហូតដល់ធំ។ចង់ជ្រាបរឿងរ៉ាវនេះអោយកាន់តែលំអិតជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

ទស្សនាវីដេអូ៖