ក្រោយផ្ទុះរឿងអ្នកនាង ឱក សុគន្ធកញ្ញាត្រូវឪពុកបង្កើតថាជាកូនមិនស្គាល់ឪ ស្រាប់តែស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញាបង្ហោះសារដ៏វែងអន្លាយថា…

ជឿជាក់ថាប្រិយមិត្តអ្នកអានទាំងអស់ប្រហែលជាបានជ្រាបហើយនៅពត៌មានដ៏កក្រើកកាលពីថ្ងៃម្សិលមិញទី២៥ ខែមិថុនា ឆ្នាំ២០២០ទាក់ទងនឹងឪពុកបង្កើតរបស់កំពូលតារាចម្រៀងដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយ ចង់បញ្ជាក់អត្ថន័យថាអ្នកនាង ឱក សុគន្ធកញ្ញា ជាកូនដែលមិនស្គាល់ឪ។ក្នុងនោះឪពុករបស់ឱក សុគន្ធកញ្ញាបានបង្ហោះសារថា

«ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ»

ក្រោយពេលដែលរឿងរ៉ាវនេះបានល្បីកក្រើកលើបណ្ដាញសង្គមហ្វេបុកទើបសារពត៌មានFresh News Plus បានធ្វើការCallសួរអ្នកនាង ឱក សុគន្ធកញ្ញាតាមទូរសព្ទ័។ក្នុងជំនួបតាមទូរសព្ទ័នេះអ្នកនាង ឱក សុគន្ធកញ្ញាបានថ្លែងថា«នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក)

ប​ង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅ សួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»។

នៅពេលរឿងនេះបានផ្ទុះឡើងទើបស្វាមីរបស់អ្នកនាង ឱក សុគន្ធកញ្ញាបានបង្ហោះសារលើគណនីហ្វេបុករបស់គាត់ដោយរៀបរាប់ថា«ជូនកូន Cha​ rlie មកលេងសួនសត្វ ឲ្យស្គាល់សត្វគ្រប់ប្រភេទ ដែលគេយកមកដាក់បង្ហាញក្នុងសួនសត្វ ថាមានសត្វអ្វីខ្លះ ពីព្រោះកូននៅតូច មិនអាចមកម្នាក់ឯងបាន។ តែដល់ពេលកូនធំដឹងកី្តហើយ​ មិនបាច់មកជូន​ Daddy មកលេ​ងសួនសត្វវិញទេ​ ពីព្រោះ​ Daddy​ រវល់កំដរ​ ​Mommy កូនដើរលេងវិញម្តង…. ជីវិតមនុស្សគ្រាន់តែគិតក៏សប្បាយដែរ… រឿងដែលល្អៗពិតជាមនុស្សជាអ្នកគិតមែន​។»