នេះជាឆ្នាំដែលឪពុកម្ដាយរបស់អ្នកនាង ឳក សុគន្ធកញ្ញាបានលែងលះគ្នាពេលដែលនាងមានអាយុទើបតែ១២ឆ្នាំ

ជឿជាក់ថាប្រិយមិត្តអ្នកអានទាំងអស់ប្រហែលជាបានជ្រាបហើយនៅពត៌មានដ៏កក្រើកកាលពីថ្ងៃម្សិលមិញទី២៥ ខែមិថុនា ឆ្នាំ២០២០ទាក់ទងនឹងឪពុកបង្កើតរបស់កំពូលតារាចម្រៀងដ៏ល្បីអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះសារដ៏គួរអោយភ្ញាក់ផ្អើលមួយ ចង់បញ្ជាក់អត្ថន័យថាអ្នកនាង ឱក សុគន្ធកញ្ញា ជាកូនដែលមិនស្គាល់ឪ។ក្នុងនោះឪពុករបស់ឱក សុគន្ធកញ្ញាបានបង្ហោះសារថា

«ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪជាអ្នកដាក់ឱ្យ» ក្រោយពេលដែលរឿងរ៉ាវនេះបានល្បីកក្រើកលើបណ្ដាញសង្គមហ្វេបុកទើបសារពត៌មានFresh News Plus បានធ្វើការCallសួរអ្នកនាង ឱក សុគន្ធកញ្ញាតាមទូរសព្ទ័។ក្នុងជំនួបតាមទូរសព្ទ័នេះអ្នកនាង ឱក សុគន្ធកញ្ញាបានថ្លែងថា«នាងពិតជាមិនបានដឹងអ្វីទាំងអស់ និងមិនយល់ពីអ្វីដែលបានកើតឡើងនាពេលនេះ ហើយបើគាត់ (ឪពុក)

ប​ង្ហោះសារ​នេះមែន នាងចង់ឲ្យទៅសួរលោកឪពុកវិញថា​ ហេតុអ្វីនៅសុខៗ បង្ហោះពាក្យនេះឡើង។ឱក សុគន្ធកញ្ញា និយាយថា «ខ្ញុំមិនបានដឹងទេបង..! ខ្ញុំអត់ទាន់យល់ បើគាត់ (ឪពុក) បង្ហោះបែបនេះមែន ខ្ញុំចង់ឲ្យទៅ សួរគាត់ទៅថា ហេតុអីគាត់បង្ហោះអ៊ីចឹង? (រួចក៏ចុចបិទទូរស័ព្ទ និងទំនាក់ទំនងលែងបានតែម្ដង)»។

ក្នងនោះអ្នកយកព័ត៌មាន “នគរធំ” បានទូរស័ព្ទទៅឱក សុគន្ធកញ្ញា កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ តែត្រូវបានបុរសម្នាក់លើក ហើយថា សុគន្ធកញ្ញា លែងប្រើលេខនោះហើយ ទើបមិនអាចសុំយោបល់ពីនាងបានទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក លោកឱក បូនី បានប្រាប់តាមទូរស័ព្ទបន្ថែមលើខ្លឹមសារដែលលោកបង្ហោះថា លោកនិងម្តាយសុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច បានបែកបាក់គ្នាតាំងពីឆ្នាំ២០០០ម៉្លេះ ដែលកាលនោះ សុគន្ធកញ្ញា ទើបមានអាយុ១២ឆ្នាំ។

លោកថា ក្រោយពេលចាប់ដៃជាមួយអ្នកស្រីអ៊ិន ថាច លោកមានកូនស្រី២នាក់ គឺទី១-សុគន្ធកញ្ញា និងកូនស្រីទី២-ឈ្មោះស្រីណា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកបូនី បញ្ជាក់ថា ការដែលកូនស្រីផ្តាច់ទំនាក់ទំនងពីគាត់ជាឪពុកបែបនេះ អាច មកពីម្តាយរបស់គេ (អ្នកស្រីថាច) ដាក់មនោគមន៍ឱ្យកូនស្រីធ្វើអ៊ីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងណា លោកបូនី អះអាងថា លោកសប្បាយចិត្តដែលពេលនេះឃើញកូនស្រីជោគជ័យក្នុងអាជីពសិល្បៈ និងរស់នៅដោយមានសុភមង្គលជាមួយប្តី។ លោកថា ពេលនេះលោកមានវ័យ៥៧ឆ្នាំទៅហើយ និងមានគ្រូសារក្រោយ មានកូនស្រីម្នាក់ទៀតដែរ… តែលោកមិនអស់ចិត្តនឹងកូនស្រីឱក សុគន្ធកញ្ញា!…៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​