តារាចម្រៀង តន់ ច័ន្ទសីម៉ាអតីតបេក្ខនារី The Voice Cambodia រដូវកាលទី 2 ភ័យចង់លេចនោម ខណៈពេលដែលនាងកំពុងតែថតMVបទថ្មី ស្រាប់តែមានរន្ទៈបាញ់ធ្វើអោយ…(មានវីដេអូ)

កញ្ញា តន់ ច័ន្ទសីម៉ាគឺជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី 2។បើទោះបីជាតន់ ច័ន្ទសីម៉ាមិនបានទទួលជោគជ័យនៅក្នុងកម្មវិធីនេះក៏ដោយ តែនាងបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញផ្ទៃប្រទេសតែម្ដង ក្រោយពេលដែលនាងបានឈានជើងចូលច្រៀងនៅក្នុងផលិតកម្ម Galaxy Navatraរបស់លោកឩកញ្ញ៉ា ឡេង ណាវ៉ាត្រា។

នៅក្នុងផលិតកម្ម Galaxy Navatraតន់ ច័ន្ទសីម៉ាបានចេញបទចម្រៀងល្បីៗជាច្រើនបទដូចជា«គេនោះជាស្រីកាប់ដាវ »«យល់ច្រឡំថាគេស្រឡាញ់យើង»«បើមិនស្មោះស្រឡាញ់គ្នារកងាប់អី»«ឡានសារ៉ែន»និងបទចម្រៀងល្បីៗជាច្រើនទៀត។

ហើយកាលពីពេលថ្មីៗកន្លងទៅនេះ តន់ ច័ន្ទសីម៉ាបានថតMVបទចម្រៀងថ្មី«ក្តីសុខមិនមែនធ្លាក់ពីលើមេឃ» ខណៈពេលដែលនាងកំពុងតែថតMVបទចម្រៀងថ្មីនេះ ស្រាប់តែមានបាតុភូតធម្មជាតិបានកើតឡើង គឺមានរន្ទៈបាញ់ រហូតធ្វើអោយក្រុមការងាររបស់នាងក៏ដូចជានាងនាំគ្នារត់បាតជើងសព្រាត។

ក្រោយពេលហេតុការណ៍នេះបានកើតឡើងហើយទើបតន់ ច័ន្ទសីម៉ាបានបង្ហោះវីដេអូនេះទៅលើទំព័រហ្វេបុករបស់នាងព្រមទាំងសរសេររៀបរាប់ថា«មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ⚡️⚡️🌩🌩ភ័យរត់លែងចង់ទៅមុខ 😞😞😞 តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatra»

ទស្សនាវីដេអូ៖