អស់បារម្ភពីភ្នែកអ្នកជិតខាង សូមផ្តាំទៅអ្នកគ្រប់គ្នាដែលមានស្នេហាសូមកុំចុះចាញ់ទោះបីគេនិយាយពីយើងបែបណាក៏ដោយត្រូវពុះពាររាល់ឧបសក្តិដែលជារនាំងបាំងឃាំងត្រូវតែសម្រេចនូវបំណងប្រាថ្នារបស់យើងរាល់គ្នាអោយបាន

នារីម្នាក់មានគណនីហ្វេបុកឈ្មោះ រតនា ដាវីបានបង្ហោះសារនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចតទៅ ដំបូងឡើយពួកយើងគឺជាអ្នកដ៏ទៃនោះទេ ពេលដែលយើងជួបគ្នាក៏មានអារម្មណ៍នឹងគ្នាទៅវិញទៅមកហើយក៏បានក្លាយជាសង្សារនឹងគ្នា ជីវិតជាសង្សាររយៈពេល 3ខែ នឹង9 ថ្ងៃ មាត់នឹងភ្នែកអ្នកជិតខាងដូចជាមិនសូវសមស្របនឹងគ្រួសារពួកយើងសោះ

មួយរយៈក្រោយមកយើងក៏សម្រេចចិត្តពិភាក្សាជាមួយគ្រួសាររៀងៗខ្លួនមិនយូប៉ុន្មានយើងទាំងពីបានភ្ជាប់ពាក្យ ហើយក៏អស់បារម្ភពីភ្នែកអ្នកជិតខាង  អគុណដែលតែងនៅក្បែ និងផ្ដល់នូវភពកក់ក្តៅ អគុណដែលច្បាស់លាស់ជាមួយអូន ជាចុងក្រោយសូមផ្តាំទៅអ្នកគ្រប់គ្នាដែលមានស្នេហាសូមកុំចុះចាញ់ទោះបីគេនិយាយពីយើងបែបណាក៏ដោយត្រូវពុះពាររាល់ឧបសក្តិដែលជារនាំងបាំងឃាំងត្រូវតែសម្រេចនូវបំណងប្រាថ្នារបស់យើងរាល់គ្នាអោយបាន។