ជនបង្កសំណាងណាស់ព្រោះមិនត្រូវបានគេជេរដូចជនរងគ្រោះ អ្នកខ្លះថាខ្លួនជាស្រីហើយនៅក្មេង តែដើរលេងពាក់កណ្តាលយប់ ចំណែកខាងប្រុសត្រូវគេនិយាយថាគិតតែខ្លួនឯង មានឈ្មោះជាសង្សារ តែបែរជា…

នេះជាពត៌មានដ៏សែនសោកសៅជាទីបំផុតដោយកាលពីវេលាម៉ោង ១រំលងអាធាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងស្ថិតនៅត្រង់ចំណុតផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្ដាលអោយនារីដ៏ស្រស់ស្អាតម្នាក់ស្លាប់បាត់បង់ជីវិតភ្លាម។ចំណែកឯសង្សាររបស់នាងរងរបួសធ្ងន់។

ជ ន រ ង គ្រោះមានឈ្មោះ ទៀត គឹមហេង គឺជាកីឡាករបាល់ទាត់ជម្រើសជាតិ U16 ស្ថិតនៅក្នុងខ្សែបម្រើក្រុមវិសាខា បាន រ ង របួស ធ្ង ន់។រីឯនារី ដែលបាន ស្លា ប់ មានគណនីហ្វេបុកឈ្មោះ «Ah Jruy» ស្លា ប់នៅនឹងកន្លែង។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះ ថ្នា ក់ ដ៏ រ ន្ធ ត់ នេះ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៣១០​ កែងនឹងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយម៉ូតូរបស់ គឹមហេង ម៉ាក PCX ត្រូវបានរថយន្តមិនចាំម៉ាក​បើកយ៉ាងលឿនបុក​ ពេញទំហឹង​ បណ្តាលអោយហោះផ្លោងបោកនឹងខឿន​។ក្រោយពេលកើ ត ហេ តុ រ ថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលហេតុការណ៍នេះបានកើតឡើងមានមតិជាច្រើនបានលើកឡើងចំពោះហេតុការណ៍នេះ ដោយអ្នកខ្លះបាន វា យ ប្រហារទៅលើ ជ ន រ ង គ្រោះ ទៅវិញថាយប់ជ្រៅបែរជាដើរហើរជាមួយសង្សារពាក់កណ្ដាលអាធ្រាត្រ។ចំណែកឯសង្សាររបស់នា រី រ ង គ្រោះក៏ត្រូវបានគេរិះគន់ផងដែរថាគិតតែខ្លួនឯង មានឈ្មោះជាសង្សារ តែគ្មានមនោសញ្ចេតនា។ដោយឃើញការ រិះ គន់ បែបនេះទើបទំព័រហ្វេបុកមួយឈ្មោះ SN Phone Shopបានលើកឡើងថា

«ជនបង្កសំណាងណាស់ ព្រោះមិនត្រូវបានគេជេរដូចជនរងគ្រោះ។ អ្នកខ្លះថា ខ្លួនជាស្រីហើយនៅក្មេង តែដើរលេងពាក់កណ្តាលយប់ (ត្រូវបានមនុស្សមួយចំនួនវាយតម្លៃមិនល្អ) ចំណែកខាងប្រុសត្រូវគេនិយាយថា គិតតែខ្លួនឯង មានឈ្មោះជាសង្សារ តែគ្មានមនោសញ្ចេតនា (ត្រូវបានមនុស្សមួយចំនួនហៅមនុស្សអាត្មានិយម)។ ប៉ុន្តែគ្រប់យ៉ាងគឺអ្នកទាំង២ គឺសុទ្ធតែជាជនរងគ្រោះដូចគ្នា។ ម្នាក់ស្លា ប់ ទៅហើយ ម្នាក់ក៏រងរបួស ប៉ុន្តែត្រូវបានមហាជនវាយតម្លៃមិនសំចៃមាត់។ ជនបង្កហេតុមិនត្រូវបានលើកមកនិយាយ ព្រោះមហាជនមួយចំនួនចាត់ទុកថាមិនសំខាន់»