សម្រែកម្ដាយស្រែកយំននៀលខ្លួនស្ទើរតែសន្លប់បាត់ស្មារតី នៅថ្ងៃបញ្ចុះសពកូន ឃើញទិដ្ឋភាពនេះហើយ នរណាអាចទប់ទឹកភ្នែកបាននោះ(មានវីដេអូ)

មានប្រិយមិត្តមួយចំនួនប្រហែលជាបានជ្រាបហើយនៅពត៌មានដ៏គួរអោយតក់ស្លុតមួយនេះ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នាពេលកន្លងទៅ ដោយយុវតីដ៏ស្រស់ស្អាតម្នាក់ត្រូវជាសង្សារបស់កីឡាករជម្រើសជាតិកម្ពុជាលោក ទៀត គឹមហេង បានជួបហេ តុ ការ ណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយនាងស្លា ប់ ភ្លា មៗ នៅឯកន្លែងកើតហេតុ។ចំណែកឯ សង្សាររបស់នា រី រង គ្រោះលោកទៀត គឹមហេង រ ង របួស ធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅត្រង់ចំណុតផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។យុវតីដែល រ ង គ្រោះមានឈ្មោះ គ្រី សុខដាឡែនភេទស្រី អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់​ទី១២សាលាទួលទំពូងស្នាក់នៅជាមួយម្តាយមីងផ្ទះ ផ្លូវ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះ ថ្នា ក់ ដ៏ រ ន្ធ ត់ នេះ កើតឡើងនៅតាមបណ្តោយផ្លូវលេខ៣១០​ កែងនឹងផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយម៉ូតូរបស់ គឹមហេង ម៉ាក PCX ត្រូវបានរថយន្តមិនចាំម៉ាក​បើកយ៉ាងលឿនបុក​ ពេញទំហឹង​ បណ្តាលអោយហោះផ្លោងបោកនឹងខឿន​។ក្រោយពេលកើ ត ហេ តុ រ ថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលនា រី រ ង គ្រោះស្លា ប់ បា ត់ ប ង់ ជី វិត នៅថ្ងៃហែរសពរបស់នាង ម្ដាយរបស់នាងបានយំននៀលខ្លួនស្ទើរតែសន្លប់បាត់ស្មារតីដោយសារតែស្ដាយស្រណោះអាលោះអាល័យចំពោះកូនស្រីរបស់នាង។ម្ដាយរបស់នា រី រ ង គ្រោះក៏បានបង្ហោះសារលើគណនីហ្វេបុករបស់គាត់ដោយរៀបរាប់ថា

«ហេតុអីបានដាច់ចិត្តទៅ ហេតុអីបានមិននៅចាំម៉ាក់ ហេតុអីបានទៅ មិនលាម៉ាក់មួយម៉ាត់ ហ្អែងអត់ទាន់បានធ្វេីតាមសន្យាជាមួយម៉ាក់ទេ តេីអោយម៉ាក់រស់នៅយ៉ាងមិចបន្តទៀត កូនងេីបឡេីងប្រាប់ម៉ាក់មក ឮអត់ម៉ាក់អោយងេីបឡេីង ហេតុអីហ្អែងធ្វេីអោយម៉ាក់ឈឺចាប់យ៉ាងនេះព្រះអេីយ: កូនម្តាយ។»

ទស្សនាវីដេអូ៖