ដើមអម្ពិលខ្ពស់ណាស់អ្នកម៉ែ សូម្បីតែជីវិតចុងក្រោយរបស់ម៉ែក៏លះបង់ដើម្បីកូនដែរ មួយជីវិតនេះកូនមិនអាចភ្លេចគុណអ្នកម៉ែបានទេ

ពាក្យ​ថា «​ម៉ែ​» ជា​ពាក្យ​ដែលមាន​អត្ថន័យ​សំខាន់​ណាស់ ជា​ពាក្យ​ដែល​ពីរោះ សើម​ជ្រួតជ្រាប​ចូលក្នុង​ចិត្ត​របស់​កូន​គ្រប់គ្នា ព្រោះ​ម៉ែ​ជា​អ្នកមាន​ព្រះ​គុណ​ដ៏​យ៉ាង​ធំ​ក្រៃលែង គឺជា​អ្នក​ឲ្យ​នូវ​ជីវិត ឲ្យ​សេចក្តីស្រឡាញ់ ឲ្យ​ទ្រព្យសម្បត្តិ ឲ្យ​បានទទួល​ការសិក្សា​។ ម៉ែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន ហើយ​ពាក្យ «​ម៉ែ​» គឺជា​ពាក្យ​ដែល​មនុស្ស​យើង​និយាយបាន​មុន​ពាក្យ​ដទៃទៀត​នៅក្នុង​ជីវិត​នេះ​។

​ពាក្យ​ម៉ែ​មានន័យ​សំខាន់​ខ្លាំងណាស់ ​ ​ ប្រជុំ​គុណ​ក្រាស់ក្រៃ​ជាង​ធរណី ​ពាក្យ​ម៉ែ​ពីរោះ​គ្រប​លើ​ប្រឹថពី​ ​ ​ ​​ ល្អ​ដូច​គី​រី​ពេញ​ដោយ​រុក្ខា​។​ ​ព្រៃធំ​មាន​សត្វ​ជា​គ្រឿង​លម្អ​ ​ ​ ​ ​ភរិយា​បវរ​លម្អ​ស្តា​ ​ទ្វីបលោក​ល្អ​ស្រស់​ក៏​ព្រោះ​សុរិយា ​ ​ ​សត្វ​ក្នុង​លោកា​ល្អ​ព្រោះ​មាន​ម៉ែ​៕ ​ប្រភព​៖ សៀវភៅ​ម៉ែ របស់​អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​