អាណិត ខាត់ សុឃីម ណាស់ជួបទុក្ខផ្ទួនៗគ្នា ឪពុកទើបតែចែកឋានមិនបានប៉ុន្មានផង ឥលូវនេះស្រាប់តែ…

ពុកម៉ែបងប្អូននឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកទាំងអស់ប្រហែលជាបានជ្រាបហើយដោយកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង ខាត់ សុ ឃីមបានជួបទុក្ខធំដោយឪពុកបង្កើតរបស់នាងបានទទួលមរណៈភាព ធ្វើអោយនាងកើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។ដំណឹងនៃការទទួលមរណៈភាពរបស់ឪពុកអ្នកនាង ខាត់ សុឃីម ធ្វើអោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមានការសោកស្ដាយ នឹងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម។

បន្ទាប់ពីឪពុកទទួលមរណៈភាពទៅមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្ងៃនេះទី២៨ ខែកក្កដា ឆ្នាំ២០២០ អ្នកនាង ខាត់ សុឃីមបានបង្ហោះសារអំពីដំណឹងនៃការទទួលមរណៈភាពរបស់អ៊ុំប្រុសនាង។ដោយអ្នកនាង ឃាត់ សុឃីមរៀបរាប់ថា

«រឿងមិនគួរកើតបានកើតម្តងទៀត ហុឺ ប្អូនប្រុសរបស់គាត់គឺ ពុក លាវ ខាត់ ត្រូវជាពុករបស់ខ្ញុំ បានចែកឋានអស់រយៈពេល១ខែជាង ថ្ងៃនេះបងប្រុសរបស់គាត់បង្កើតឈ្មោះ លាវ សុខ បានលាចាកលោកទៅដែរហើយ អ៊ំអើយអ៊ំ ហេតុអី ទៅបន្តបន្ទាប់យ៉ាងនេះ»