ចូលរួមរំលែកទុក្ខផង តារាសម្ដែងជើងចាស់ អ្នកនាង ប៉ែន សុផានីមានទុក្ខជាទម្ងន់ ម្ដាយរបស់អ្នកនាងបានទទួលមរណភាពហើយដោយសារតែជម្ងឺមួយនេះ

មានប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ស្គាល់នឹងធ្លាប់បានទស្សនារឿងដែលអ្នកនាង ប៉ែន សុផានីសម្ដែងហើយ។អ្នកនាង ប៉ែន សុផានីគឺជាតារាសម្ដែងជើងចាស់ដ៏ល្បី ដោយគាត់មានភាពប៉ិនប្រសព្វខ្លាំងក្នុងសម្ដែងជាតួម្ដាយ ស្លូតក៏បានកាចក៏បាន។បើនៅថ្ងៃនេះទី៣១ ខែកក្កដា ឆ្នាំ២០២០ អ្នកនាង ប៉ែន សុផានីបានជួបទុក្ខធំ ដោយម្ដាយជាទីស្រលាញ់របស់នាងបានលាចាកលោកនេះហើយ។

គួរបញ្ជាក់ដែរថាម្ដាយរបស់អ្នកនាង ប៉ែន សុផានីបានកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ក្រោយពេលម្ដាយទទួលមរណៈភាពអ្នកនាង ប៉ែន សុផានីបានបង្ហោះសារលើគណនីហ្វេបុករបស់គាត់ដោយរៀបរាប់ថា«ពេលនេះ អ្នកម្ដាយនាងត្រូវបានទទួលមរណភាពហើយ ក្រោយឈឺរ៉ាំរ៉ៃ ដោយសារជំងឺមហារីកស្បូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។»។

ចំណែកឯទំព័រហ្វេបុករបស់លោកហេង ឡុងក៏បានបង្ហោះសារដែរថា«ដំណឹងមរណភាព តារាសម្ដែងដ៏ល្បីអ្នកនាង ប៉ែន សុផានី និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ម្ដាយរបស់អ្នកនាងបានទទួលមរណភាពថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១.៤០នាទីព្រឹក ដោយរោគាពាធ។ សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់អ្នកនាង ប៉ែន សុផានី ខាងក្រោយក្រសួងមហាផ្ទៃ។ អាស្រ័យដូចបានគោរពនិងជម្រាបជូនខាងលើ សូមអញ្ជើញបងប្អូនសិល្បករសិល្បការិនីទាំងអស់ចូលរួមរំលែកទុក្ខតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ទំនាក់ទំនងទូរសព្ទលេខ 012 720 999។»។