យល់អារម្មណ៍អ្នកធ្លាប់បាក់ទឹកចិត្ដដូចគ្នា Selena ចំណាយលុយ ១០០ លានដុល្លារបង្កើតមូលនិធិសុខភាពផ្លូវចិត្ត

បរទេស៖ ថ្មីៗនេះ យោងតាមប្រភព ព័ត៌មាន Music News បានឲ្យដឹង ថា Selena Gomez ទើបតែបង្កើតមូលនិធិសេវាកម្មសុខភាពផ្លូវចិត្តមួយ ដែលត្រូវចំណាយប្រាក់រហូតដល់ ១០០ លានដុល្លារ ឯណោះ ដោយតារាចម្រៀងរូបនេះបានបរិច្ចាគថវិកាទាំងនេះ តាមរយៈក្រុមហ៊ុនជួលនាងថតគ្រឿងសម្អាង ដោយនាងបានសន្យានឹងកាត់កងនូវចំណូលប្រចាំឆ្នាំជាមួយម៉ាកយីហោមួយនោះ ចំនួន ១

ភាគរយដើម្បីចូលរួមវិភាគទានដល់មូលនិធិនេះ។ មូលហេតុចម្បងបំផុត ដែលតារាចម្រៀង ម្ចាស់បទ “Love you like a love song” រូបនេះ បានផ្ដួចផ្ដើមគម្រោងមូលនិធិនេះឡើង ក៏ដោយសារថា នាងធ្លាប់ជួបនូវជំងឺធ្លាក់ទឹកចិត្តកាលពីមុខមកច្រើន ដូច្នេះនាងយល់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត មនុស្សរាល់គ្នាដែលកំពុងតែជួបបញ្ហានេះដូចនាង។ ក្នុងនោះដែរ Selena

បាននិយាយបន្ថែមផងដែរថា៖ យើងតែងតែស្វែងរកមធ្យោបាយដើម្បីបង្កើតសហគមន៍មូលនិធិនេះឡើង។ ខ្ញុំមានអំណរគុណណាស់ ដែលដៃគូនិងមិត្តភក្តិជាច្រើន បានគាំទ្រនិងជួយសុបិន្តរបស់ខ្ញុំក្នុងការកសាងមូលនិធិសម្រាប់សុខភាពផ្លូវចិត្តរបស់ខ្ញុំ។ យើងចង់ឲ្យអ្នករាល់គ្នាដឹងអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ព្រោះបញ្ហានេះធ្លាប់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់ខ្ញុំ។

Selena Gomez គួរំឮកផងដែរថា នៅឆ្នាំ ២០១៥ Selena ត្រូវបញ្ឈប់រាល់សកម្មភាពសិល្បៈជាយូរ ដើម្បីស្អំបេះដូង និងព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ បន្ទាប់ពីបានជាសះស្បើយនាងបានត្រលប់មកប្រឡូកក្នុងសិល្បៈវិញ ហើយនៅតែទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្រដដែលផងដែរ ទោះបីជាធ្លាប់ បែកបាក់ពី Justin Bieber យ៉ាងឈឺចាប់ជាយូរក៏ដោយ តែតារាស្រីវ័យ ២៨ ឆ្នាំរូបនេះ នៅតែអាចត្រឡប់មកឈរជើងនៅលើវីស័យចម្រៀង បានយ៉ាងរឹងមាំវិញគួរឲ្យសរសើរ៕ ទស្សនារូបភាពខាងក្រោម៖