រំភើបចិត្តជំនួស!!! នៅសុខៗ ព្រាប សុវត្ថិ ទិញកាដូមួយនេះ ជូនភរិយា ធ្វើឲ្យគ្រប់គ្នាឃើញហើយ ចូល comment ភ្លែតថា…

រំភើបចិត្តជំនួស!!! នៅសុខៗ ព្រាប សុវត្ថិ ទិញកាដូមួយនេះ ជូនភរិយា ធ្វើឲ្យគ្រប់គ្នាឃើញហើយ ចូល comment ភ្លែតថា…(មានវីដេអូ)អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ នោះ ហើយសព្វថ្ងៃ លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។តំាងពីដើម រហូតមកដល់ពេលនេះ គេសង្កេតឃើញថា គ្រួសាររបស់លោក ព្រាប សុវត្ថិ តែងតែបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ មើលទៅពិតជាកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។

ចំណែក កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ ប្ដីប្រពន្ធគាត់មេីលទៅគួរអោយស្រលាញ់, sweet ដល់ហើយ អាយដល, កាបូបស្អាតបង។ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញលោក ព្រាប សុវត្ថិ និងភរិយា មានក្តីសុខខ្លាំងបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត