មិនគួរអោយជឿ!!! ក្រោយបួសប៉ុន្មានថ្ងៃ ស្រាប់តែបែកធ្លាយរូបទាំងនេះ មានអីហ៊្វេនៗនាំគ្នាចូលខមិនព្រាតថា…

មិនគួរអោយជឿ!!! ក្រោយបួសប៉ុន្មានថ្ងៃ ស្រាប់តែបែកធ្លាយរូបទាំងនេះ មានអីហ៊្វេនៗនាំគ្នាចូលខមិនព្រាតថា…ជុំវិញរឿងរ៉ាវទាក់ទងនឹងលោកបង ដេវីត ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់រួចមកហើយថាកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ ស្រាប់តែឃើញ តារាចម្រៀងដ៏ល្បី គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។ យ៉ាងណាមកញឲ្យអស់ការសង្ស័យ ដោយលោកបង បានបញ្ជាក់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។

ជាក់ស្តែងងាកមកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ទេព បូព្រឹក្ស បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងហ្វេសប៊ុកឈ្មោះ G-Devith បង្ហាញពីទិដ្ឋភាពទូទៅ របស់លោកបង ដេវីត ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ”។ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោកបង ដេវីត បានចូល comment ថា ៖ លោកបងដូចរាងមានសាច់, សង្ឃឹមលោកបងទទួលបានចិត្តដែលស្ងប់ ហើយឆាប់វិលត្រលប់មកវិញ, មិនដែលគិតថាមានថ្ងៃនេះ រីករាយជ្រះថ្លាផង លោកប្អូន, នឹកលោកបងណាស់, មេីលទៅអារម្មណ៍លោកបង ស្ងប់ល្អណាស់, សក់លោកបងដុះលឿន។ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។