អាណិតណាស់!!! ក្រោយចេញវីដេអូស្រែយំអាណិតម្តាយ កើតកូវីដ១៩ ត្រូវគេយកពោធិចិនតុងគ្មានពេទ្យ ពេលនេះ បញ្ហាទាំងនេះបានបញ្ចប់ហើយ លោកក៏បានសុំទោស និងបញ្ជាក់ថា… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាណិតណាស់!!! ក្រោយចេញវីដេអូស្រែយំអាណិតម្តាយ កើតកូវីដ១៩ ត្រូវគេយកពោធិចិនតុងគ្មានពេទ្យ ពេលនេះ បញ្ហាទាំងនេះបានបញ្ចប់ហើយ លោកក៏បានសុំទោស និងបញ្ជាក់ថា… (មានវីដេអូ)ប្រិយមិត្តបានដឹងហើយថា កាលពីយប់មិញ មានបុរសម្នាក់ Live វីដេអូយំយកៗ និងបានរៀបរាប់ថា: យុត្តិធម៌អ្នកជំងឺCovid-19 កូវីដ១៩៖ ម្តាយខ្ញុំអាយុ៦៣ឆ្នាំ គាត់មានជំងឺ ទឹកនោមផ្អែមហើយមានវិជ្ជមានកូវីដ កំពុងពិបាកដកដង្ហើម ហត់ រួមទាំងកូនប្រពន្ធខ្ញុំឈឺ វិជ្ជមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តេចបានយកពួកគាត់យកទៅដាក់នៅសាលាបឋមសិក្សពោធិចិនតុងគ្មានពេទ្យ ថែរក្សា បើម្តាយខ្ញុំប្រពន្ធកូនខ្ញុំមានរឿងអ្វីតេីអ្នកណាទទួលខុសត្រូវ ពួកគាត់មានវិជ្ជមានCovid19 ហើយ មិនមែនយកពួកគាត់ទៅចត្តាឡីស័ក្តទេ គឺត្រូវយកគាត់មកព្យាបាល ។ នៅចក្រអង្រែសល់បីទៅ៥គ្រែហេតុអីយកគាត់មកទីនេះ បែរជាទៅទុកចោលនៅសាលាបឋមសិក្សាពោធិចិនតុង(ដូចរូបនេះ)អ្នកធ្វើដូចនេះដូចមិនត្រឹមត្រូវ។ យើងសុំព្យាបាលនៅផ្ទះអ្នកសំលុតយើង រកដាក់ខ្នោះ អ្នកសម្បើមម្ល៉េះអាងដាក់ខ្នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំចង់ឃើញមុខអាមួយសម្លុត រកវាយខ្នោះកូនប្រពន្ធខ្ញុំណាស់ អត់ចេះនិយាយជាមួយកុមារនិងមនុស្សកំពុងមានជំងឺទេ ពួកគាត់មានកំហុសអី បានជាអ្នកឯងនិយាយដូច្នេះដាក់ពួកគាត់ ហើយយកពួកគាត់មកដាក់ដូចនេះគ្មានការថែរក្សា។ ខ្ញុំបង់ពន្ធប្រាក់ខែខ្ញុំ២១ឆ្នាំមិនដែលខ្វះមួយរៀលនិងពន្ធផ្សេងៗទៀតជូនរដ្ឋមិនដែលខ្វះមួយរៀល។ យើងជាប្រជាជន យើងមានលទ្ធភាពព្យាបាលនៅផ្ទះមានម៉ាសុីនអុកសុីសែនធំៗ២ អ្នកមិនត្រូវនិយាយបើមិនទៅវៃខ្នោះនោះទេ អ្នកគួរយកពួកយើងទៅដាក់ក្នុងបរិក្ខាមួយសមរម្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែនសម្លុតពួកគាត់រកវៃខ្នោះបើមិនចេញពីផ្ទះនោះទេ។ បើមិនអោយយើងព្យាបាលនៅផ្ទះគួរនិយាយអោយស្រួលបួល អាងអីវៃខ្នោះ ឯងស្អីក៍សាហាវម្ល៉េះខ្ញុំពិតជាចង់ឃើញមុខ អ្នកដែលសម្លុតប្រពន្ធកូនខ្ញុំនិងម្តាយខ្ញុំ(សរុប៥នាក់)ដូចនេះ អាងអីដាក់ខ្នោះ ។ សូម្បីតែចោរប្លន់បើវារបួសក៏ព្យាបាលវាហើយទើបយកដាក់គុក ពួកខ្ញុំខុសអី បានជាអ្នកគម្រាមប្រជាជនយកទៅដាក់គុក សាហាវម្ល៉េះ? ពួកយើងមានសិទ្ធិព្យាបាលនៅផ្ទះតាមប្រសាសន៍សម្តេច និងច្បាប់របស់ក្រសួង ខ្ញុំអំពាវនាវស្រាវជ្រាវដល់ក្រសួងពាក់ព័ន្ធធ្វើការស្រាវជ្រាវ ពិន័យដាក់ទោសដល់បុគ្គលម្នាក់នោះដែលប្រើលេខទូរស័ព្ទខលមកសម្លុតប្រពន្ធកូនខ្ញុំអោយឡើងឡានពេទ្យបើមិនឡើងគាត់ថហៅប៉ូលីស មកវៃខ្នោះហើយទីបំផុតយកមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុកចោលដូចក្នុងរូបនេះ វាជាការប្រមាថអ្នកជំងឺ និងកុមារកំពុងរងគ្រោះដោយកូវីដ។ ញុំមានលេខដែលខលមក សម្លុតប្រពន្ធខ្ញុំ បើមិនឡើងឡានពេទ្យ ហៅប៉ូលីសមកវៃខ្នោះទាំងអស់ ខ្ញុំចង់ឃើញមុខណាស់ ប្រើពាក្យទាំងនេះដល់មនុស្សចាស់កំពុងមានជំងឺ និងកូនៗខ្ញុំ។ ម្តាយខ្ញុំ ប្រពន្ធកូនខ្ញុំត្រូវការកន្លែងព្យាបាលពួកគាត់វិជ្ជមាន មិនមែនយកពួកគាត់មកទុកចោល ឬធ្វើចត្តាឡីស័កនោះទេ»។ដោយលែកនៅពេលនេះ បញ្ហារបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Sopheak Imm បានបញ្ចប់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយលោកក៏ធ្វើការបកស្រាយថា: ខ្ញុំលុបរូបម្តាយខ្ញុំចេញ ដោយសារពេទ្យបានបញ្ជូនម្តាយទៅព្យាបាលកន្លែងសមរម្យនៅព្រីមមែរហើយ អរគុណគ្រូពេទ្យនៅឡើយកូនៗខ្ញុំនិងគ្រួសារខ្ញុំ គឺនៅកន្លែងដដែល។ ញុំបាទសូម live ២ ចំនុច បញ្ចប់រឿងកើតឡើងព្រឹកមុិញ ទី១ ការថ្លែងអំណរគុណ សម្រាប់បងស្រីចិត្តធម៌ Chanmony Pich ភរិយា ឯកឧត្ដម ហ៊ុន ម៉ាណែត ទី២- សុំទោសការប្រើប្រាស់ពាក្យពេច៍ពេទ្យភ័ន្តច្រឡំលើទីតាំងពេទ្យចាក់អង្រែ លើចំនួនគ្រែ សម្រាប់អ្នកជំងឺធ្ងន់ ។ សូមអរគុណ!៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូទាំងអស់គ្នា៖