ទីបំផុត រកឃើញមូលហេតុ ធ្វើឲ្យថ្លៃភ្លើងរបស់បុរសម្នាក់ឡើងដល់ខ្ទង់ ៧លានរៀល ដោយសារតែ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត រកឃើញមូលហេតុ ធ្វើឲ្យថ្លៃភ្លើងរបស់បុរសម្នាក់ឡើងដល់ខ្ទង់ ៧លានរៀល ដោយសារតែ….កាលពីកន្លងទៅ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Noeun Voey បានបង្ហាញច្បាស់ៗនូវិក័យបត្ររយៈពេល៣ខែរបស់គាត់ ដែលឃើញថាថ្លៃអគ្គិសនីនៅផ្ទះរបស់គាត់មានការកើនឡើងគុណតម្លៃជាប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងដូចជានៅខែកុម្ភៈឆ្នាំ២០២១ ចំណាយអស់ ៨៤៤ ៦០០រៀល, ខែមីនាចំណាយអស់ ១ ៩៥១ ៣០០រៀល និងខែមេសាខ្ទង់ចំណាយបានកើនឡើងរហូតដល់ ៧ ០១៨ ៩០០រៀល ជាមួយថាមពលប្រើប្រាស់អស់ដល់ទៅ ៩ ៦១៥គីឡូវ៉ាត់ម៉ោងឯណោះ។ក្រោយការបង្ហោះអំពីការកើនឡើងតម្លៃភ្លើងខុសប្រក្រតីបែបនេះ ក្រុមការងារអគ្គិសនីកម្ពុជាក៏បានចុះពិនិត្យស្រាវជ្រាវរកខុសត្រូវជូនម្ចាស់គណនីឈ្មោះ Noeun Voey ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់របស់លោក Noeun Voey ដដែលបានឲ្យដឹងថា ក្រុមការងារអគ្គិសនីកម្ពុជាបានចុះពិនិត្យ និងបានស្វែងរកដំណោះស្រាយរួចរាល់ហើយ ដោយឃើញថាខ្សែភ្លើងដាច់ បណ្ដាលឲ្យប៉ះគ្នា ទើបមានការកើនឡើងនូវថាមពលប្រើប្រាស់ខុសប្រក្រតី។លោក Noeun Voey បានសរសេរដូចនេះថា ៖ “នាថ្ងៃទី 3 ខែ ឧសភា ឆ្នាំ 2021 នេះលោកគ្រូៗ ក្រុមការងារ EDC បានចុះមកត្រួតពិនិត្យ និង រកដំណោះស្រាយជូនខ្ញុំបាទរួចហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញថាខ្សែរភ្លើងដាច់ បណ្តាលអោយប៉ះគ្នា ទើបភ្លើងមានការកើនឡើងច្រើនខុសប្រក្រតី ដូចមានក្នុងរូប ភាព ត្រង់ចំណុចគូសរង្វង់ស្រាប់។ សូមអរគុណ លោកគ្រូៗខាង EDC ដែលបានចុះមកជួយរកដំណោះស្រាយ។”បញ្ជាក់ថាបើតាមការឲ្យដឹងពីលោក Noeun Voey ដដែល ក្រោយពីការដោះស្រាយនេះហើយ តម្លៃភ្លើងដែលអស់ខ្ទង់ ៧លានរៀល គឺរូបលោកនៅតែបន្តបង់ពេញថ្លៃដដែល៕